ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយក Huawei បាននៅក្រៅឃុំ, លោកត្រាំនឹងលូកដៃក្នុងរឿងនេះ

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសថា លោក អាចនឹងលូកដៃចូលកិច្ចការរបស់ក្រសួងយុត្តិធម៌អាមេរិក ដើម្បីប្រឆាំង និង អគ្គនាយកហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនHuawei របស់ចិន ប្រសិនបើករណីនេះ មានការបម្រើដល់ផលប្រយោជន៍ សន្តិសុខជាតិនិង ជួយឲ្យឈានដល់កិច្ច ព្រំព្រៀងពាណិជ្ជកម្មជាមួយចិន ។

អគ្គនាយកហិរញ្ញវត្ថុ Meng Wanzhou ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាណាដា កាលពីថ្ងៃទី១ ខែធ្នូ ដោយរងការចោទប្រកាន់ ពីអាមេរិក ថាបានជម្រុញឲ្យបណ្តាធានាគា លាក់ក្នុងកំហុស បំពាន់លើច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសអីរ៉ង ។

កាលពីថ្ងៃទី១១ ខែធ្នូ តុលាការកាណាដា បានប្រកាសឲ្យអគ្គនាយក ហិរញ្ញវត្ថុ CFO បាននៅក្រៅឃុំ ។ លោកស្រី Meng Wanzhouត្រូវតម្កល់ប្រាក់១០លានដុល្លារ កាណាដា រួមទាំងប្រាក់សុទ្ធ៧,៥លានដុល្លារ ដើម្បីបាននៅក្រៅឃុំ ។

ក្រៅពីនេះលោកស្រី Meng Wanzhou នឹងត្រូវ គោរពទៅតាមលក្ខណ ផ្សេងៗ មានដូចជា មានអ្នកធានា៥នាក់ ប្រគល់ឯកសារលិខិតឆ្លងដែនទាំងអស់ ដោយមិនអាច សុំថ្មីនោះឡើយ ។ ត្រូវតែមាន បុគ្គលិកសន្តិសុខ ដើរជាមួយពេលចាកចេញពីផ្ទះ ហើយត្រូវយល់ព្រម ពាក់ឧបករណ៍តាមដាន ហើយមិនអាចចាកចេញពីកន្លែងរស់នៅ ក្នុង រយៈពេលពីម៉ោង១១យប់ ដល់ម៉ោង ៧ព្រឹក ។

ជាមួយគ្នានេះ ភាគីក្រុមហ៊ុន Huawei សង្ឃឹមថា មន្ត្រីច្បាប់អាមេរិក និងកាណាដា នឹងកាត់ក្តីផ្តល់ភាពយុត្តិធម៌ នៅក្នុងសវនាការខាងមុខ ៕ ម៉ែវ សាធី


ចែករំលែក៖