ព័ត៌មានទាន់ហេតុការណ៍៖

កញ្ញាឯកកម្ពុជា រឿន ណាត រៀបរាប់ទាំងទឹកភ្នែករឿងអ្នកគាំទ្រយល់ខុសពីកញ្ញាឯកអូស្ត្រាលី

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីមានការកាត់តវីដេអូ អំពីការនិយាយតាមបណ្តាញសង្គមរបស់កញ្ញាឯក មកពីប្រទេសអូស្ត្រាលី អាមេរិក និងកូឡំប៊ី និយាយមើលងាយការប្រើប្រាស់ភាសាអង់គ្លេសរបស់កញ្ញាឯកមកពីកម្ពុជា ។ កញ្ញា រឿន ណាត បានរៀបរាប់បកស្រាយទាំងទឹកភ្នែកថា គឺជារឿងយល់ច្រឡំ តែប៉ុណ្ណោះ ។

តាមរយៈការបកស្រាយរបស់កញ្ញាឯកកម្ពុជាកញ្ញា រឿន ណាត បានលើកឡើងថា គឺជារឿងយល់ច្រឡំ ដែលមានបណ្តាញសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចែករំលែក និងបញ្ចេញទស្សនៈជាមួយពាក្យមិនល្អជាច្រើនវាយប្រហាលើកញ្ញាឯកមកពីប្រទេសអូស្ត្រាលី ថាបាននិយាយមើលងាយកញ្ញាឯកមកពីកម្ពុជាថាមិនបានប្រើប្រាស់ភាសាអង់គ្លេសបានល្អ ។

ការចែករំលែក និងពាក្យវាយប្រហាខ្លាំងៗនេះបានបង្កើតឲ្យមានការខកចិត្ត និងសោកស្តាយពីកញ្ញា ថាជារឿងយល់ច្រឡំ និងជារឿងមិនគួរឲ្យកើតមាន ។ នាងបញ្ជាក់បន្ថែមថា កញ្ញាឯកទាំងបីដែលបានធ្វើការនិយាយលើបណ្តាញសង្គមកន្លងមកគឺជាការបង្ហាញពីក្តីអាណិតអាសូរចំពោះនាងដែលប្រើប្រាស់ភាសាអង់គ្លេសមិនច្រើនដែលធ្វើឲ្យនាងឯកកាជាងកញ្ញាឯកមកពីប្រទេសដទៃ ។ នាងថាពួកគាត់ទាំងបីពិតជាស្រលាញ់ និងចូលចិត្តនាងខ្លាំងហើយពួកគេតែងលើកទឹកចិត្តនាងជានិច្ច ។

នាងថាការយល់ច្រឡំបានធ្វើឲ្យអ្នកគាំទ្រខ្លះប្រើប្រាស់ពាក្យមិនល្អរហូតដល់កញ្ញាឯកមកពីប្រទេសអូស្ត្រាលីសុំទោសនាង ហើយកញ្ញាឯករូបនេះយំមិនឈប់ ព្រោះរងពាក្យមើលងាយ និងប្រមាថដោយពាក្យធ្ងន់ៗមកលើនាង ។ នាងទទួលស្គាល់ថាការប្រើប្រាស់ភាសាអង់គ្លេសរបស់នាងមិនបានល្អច្រើនដូចកញ្ញាឯកជាច្រើនប៉ុន្តែពួកគាត់ទាំងបីគឺ

កញ្ញា ឯកមកពីសហរដ្ឋអាមេរិក កញ្ញាឯកមកពីប្រទេសអូស្ត្រាលី និងកូឡំប៊ី គឺស្រលាញ់ និងលើកទឹកចិត្តនាង ខណៈដែលពួកគេកំពុងធ្វើការបន្តផ្ទាល់នោះនាងក៏នៅខាងមុខពួកគេផងដែរ ។ នាងសង្ឃឹមថា អ្នកគាំទ្រនៅកម្ពុជានឹងបានស្ងប់ចិត្ត និងបញ្ចប់ការចែករំលែក និងជេប្រមាថមកលើពួកគាត់ ដែលធ្វើឲ្យមានការយល់ច្រឡំ នេះ ។

គួរបញ្ជាក់ផងដែរថា ជាតំណាងកម្ពុជាកញ្ញា រឿន ស៊ីណាត បានចេញដំណើរទៅចូលរួមប្រកួតសម្រស់ក្នុងកម្មវិធីលំដាប់ពិភពលោក គឺកម្មវិធីប្រលងបវរកញ្ញាចក្រវាល២០១៨ (Miss Universe 2018 ) ដែលបាន និងកំពុងប្រព្រឹត្តិទៅនៅទីក្រុងបាងកកប្រទេសថៃ ដែលមានកញ្ញាឯកមកពីបណ្តាប្រទេសជាច្រើននៅជុំវិញសាកលលោកចូលរួម៕ វឌ្ឍនា


ចែករំលែក៖