ទីក្រុង «ភ្លើងក្រហម» ដ៏ល្បីល្បាញ់នៅទីក្រុង អាមស្ទើដាម (Amsterdam)ប្រទេសហុល្លង់ អាចនឹងត្រូវបិទទ្វារ ជារៀងរហូត ដោយសារតែការសម្រេចយ៉ាងតឹងតែងរបស់អភិបាលក្រុង ដែលជាស្ត្រីដំបូងបង្អស់ នៅក្នុងទីក្រុងនេះ ។
តាមសារព័ត៌មាន Daily Mail បានផ្សាយថា អភិបាលក្រុងគឺលោកស្រី Femke Halsema អាយុ ៥២ឆ្នាំ មានសកម្មភាព ប្រឆាំងនឹង ទីក្រុង «ភ្លើងក្រហម» ចាប់តាំងពីលោកស្រី ឡើងកាន់តំណែងដឹកនាំទីក្រុងនេះ ។
លោកស្រី Femke Halsema មានបំណងលុបចោលទីក្រុង ភ្លើងក្រហម ដែលមានអាយុកាលជាង៧០០ឆ្នាំនេះ ដើម្បីទាក់ទាញអ្នកទេសចរណ៍ដែលមានការយល់ដឹងខ្ពស់ជាងនេះ ។ មួយវិញទៀត ទីក្រុង ភ្លើងក្រហម ជាកន្លែងប្រមូលផ្តុំស្ត្រីរកស៊ីផ្លូវភេទ ពិសេសគឺស្ត្រីបរទេស ងាយរងគ្រោះ ដោយសារតែភ្ញៀវមកកម្សាន្តនៅទីនេះ មានអការស្រវឹងជោកជាំ ។
ទីក្រុងភ្លើងក្រហម គឺជាតំបន់អ្នកលេង តាំងពីជាង៧០០ឆ្នាំមុន នៅក្នុងទីក្រុង Amsterdam នឹងត្រូវបញ្ចប់ ។ ចំណែកស្ត្រីរកស៊ីផ្លូភេទ និងផ្ទះបន នៅតែទទួលបានការអនុញ្ញាតឲ្យបើកដដែល ដោយមិនប្រមូលផ្តុំតែមួយកន្លែងដូចជាពេលនេះ ។
ទីក្រុង Amsterdam មានពលរដ្ឋតែ៨៥០ពាន់នាក់រស់នៅតែប៉ុណ្ណោះ ប៉ុន្តេបានទាក់ទាញ ភ្ញៀវទេសចរណ៍ជាង១៨លាននាក់ មកកាន់ទីនេះជារៀងរាល់ឆ្នាំ ហើយភាគច្រើន គឺសម្តៅទៅតំបន់ភ្លើង ក្រហមនោះតែម្តង ដើម្បីសប្បាយ ៕