ព័ត៌មានទាន់ហេតុការណ៍៖

ជិតកន្លះខែហើយ សមត្ថកិច្ចខេត្តតាកែវចាប់ឃាតករំលោភសម្លាប់មិនទាន់បាន

ចែករំលែក៖

ខេត្តតាកែវ ៖ លោក ឈៀង គីម និង ប្រពន្ធឈ្មោះ សា លីម បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចនិងលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ មេត្តាជួយរកយុត្តិធម៌ពិសេសមេត្តាពន្លឿនការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសដែលបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនិងសម្លាប់កូនស្រីវ័យ៩ឆ្នាំរបស់ គាត់ទាំងកំពុងនៅរៀនផង ខណៈហេតុ ការណ៍នេះបានកើតឡើងជិតកន្លះខែមកហើយ ។

ស្របពេលដែលជនល្មើសត្រូវបាន ស្គាល់អត្តសញ្ញាណច្បាស់ហើយនោះ ឪពុក ម្តាយក្មេងស្រីរងគ្រោះដែលត្រូវគេរំលោភសម្លាប់កាលពីពេលថ្មីៗនេះបានអំពាវនាវដល់សមត្ថកិច្ចជួយរកយុត្តិធម៌ ពិសេស លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវមេត្តាជួយផ្ដល់អំណោយសប្បុរស ធម៌ និងជួយបង្កើនការស្រាវជ្រាវចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបានផងដើម្បីឲ្យវិញ្ញាណក្ខន្ធកូនស្រីដ៏អភ័ព្វរបស់គាត់បានស្ងប់ ។

គួររំព្ញកថា ក្មេងស្រីអនីតិជនវ័យ៩ឆ្នាំម្នាក់ត្រូវបានជនប្រមឹកល្មោភកាមម្នាក់ ចាប់យកទៅរំលោភសេពសន្ថវៈនិងសម្លាប់កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១៥និង៤៥នាទី នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ករណីឃាត កម្មរំលោភសម្លាប់នេះតាមការឲ្យដឹងពី មន្រ្តីនគរបាលជំនាញស្រុកព្រៃកប្បាសប្រាប់ថា គឺបង្កឡើងដោយជនសង្ស័យ ឈ្មោះ យ៉េន ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនមិតប្រាកដ និងជាមនុស្សស្រវឹង ខួបរស់នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃ កប្បាស ខេត្តតាកែវ។ ចំណែកក្មេងស្រីរង គ្រោះឈ្មោះ ឆៃ លីកា អាយុ៩ឆ្នាំ រស់នៅ ភូមិ-ឃុំ ជាមួយគ្នា។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យបានចាប់ក្មេងស្រីយកទៅរំលោភនៅផ្ទះរបស់ ខ្លួន ខណៈដែលស្រវឹងស្រាជោកជាំ ។ ពេលកំពុងធ្វើសកម្មភាពក៏ត្រូវបានក្មេង ប្រុសឈ្មោះ សម្បត្តិ ផាន់ណេត អាយុ១៤ ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយឃើញ។ ក្រោយ ដឹងថា មានគេឃើញហើយជនសង្ស័យ ឈ្មោះ យ៉េន ធី ក៏បានចាប់ច្របាច់កក្មេងស្រីរងគ្រោះសម្លាប់ចោលរួចយកសពទៅទម្លាក់ចោលក្នុងទឹកស្រះខាងលិចផ្ទះរបស់ខ្លួននិងបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នមកទល់នឹងថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ជនល្មើស ក្នុងករណីនេះនៅមិនទាន់សមត្ថកិច្ចចាប់ ខ្លួនយកមកផ្តន្ទាទោសបាននៅឡើយទេ។ ស្របពេលជាមួយគ្នានេះដែរឪពុកម្តាយ ក្មេងស្រីរងគ្រោះបានអំពាវនាវឲ្យសមត្ថ កិច្ចជួយពន្លឿនការស្រាវជ្រាវចាប់ខ្លួនជនល្មើសឲ្យបានឆាប់ៗផង៕ ហេង នរិន្ទ្រ


ចែករំលែក៖