ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះដីធ្លីរវាងព្រំដីជាប់គ្នាត្រូវបានដោះស្រាយបញ្ចប់យ៉ាងរលូន ដោយមានការអញ្ជើញចូលរួមពីលោកចៅសង្កាត់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ទំនាស់ ព្រំដី រវាងព្រំដី អ្នកជិតខាងមិនចេះយោគយល់គ្នា រវាងអ្នកមានលុយ មានអំណាច ទិញដីមកនៅថ្មី មករំលោភយកន្ទុយដី អ្នកនៅចាស់ ចង់បានឥតខ្មាស់ ដោះស្រាយមិនចេញ ទាល់តែមានការអញ្ជើញចូលរួមពីលោកចៅសង្កាត់ស្ទឹងត្រែង និងលោកស្មៀនផងដែរនោះ ទើបបញ្ចប់រឿងនេះយ៉ាងរលូន ។

ករណីនេះ ធ្វើឲ្យរាំងស្ទះដល់ដំណើរការក្រុមការងារសូរិយោដីខេត្ត ចុះវាស់វែងបញ្ជាក់ក្បាលដីនីមួយៗ ដើម្បីចេញបណ្ណកម្មសិទ្ធិិស្របច្បាប់ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តដោយឥតគិតថ្លៃ ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅវេលាម៉ោង៣រសៀល ឋិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

តាមការលើកឡើងរបស់អ្នកស្រីឈ្មោះម៉ៅ សុភាព ភេទស្រីរស់នៅភូមិឃុំកើតហេតុខាងលើ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា ដីគាត់នៅជួរមុខជាប់នឹងថ្នល់កៅស៊ូ ហើយដីពីរឡូត៍ នៅខាងក្រោយនេះ ទើបតែទិញ បន្តពីម្ចាស់ទីពីរ ឯម្ចាស់ទី៣ គីឈ្មោះ ធឿង និងឈ្មោះ បញ្ញា ទើបតែមកទិញនៅក្រោយទេ ដោយមានក្រុមការងារសូរិយោដី ចុះវាស់វែងចេញបណ្ណកម្មសិទ្ធិស្របច្បាប់ ស្រាប់តែឈ្មោះ ធឿង និងឈ្មោះ បញ្ញា នេះ មកទាមទារដីមកក្រោយ១ម៉ែត្រទៀតេ ដោយរំលោភចូលដីគ្រួសារអ្នកស្រីទៅហើយ ។

លោកស្រីបញ្ជាក់ទៀតថា ចំពោះក្បាលដីឡូត៍នៅម្តុំនេះ គេកំណត់ឲ្យ១ក្បាល ដី៩ម៉ែត្រគុណនឹង៣០ម៉ែត្រទេ ពីរក្បាលដីស្មើ១៨គុណនិង៣០ម៉ែត្រ តែចំពោះបុគ្គលពីរនាក់នេះ ទើបមកនៅថ្មី ស្រាប់តែចង់បានដីគាត់ដោយប្រកែកយកត្រូវឡើងតឹងសសៃ.ក ថា គេអ្នកមុន អត់ដឹងអីទេ ខ្លួនគេមកនៅថ្មីនឹងហើយទើបដឹងច្បាស់ ។

អ្នកស្រី ម៉ៅ សុភាព សូម្បីមានបង្គោលព្រំម្ចាស់ដើមគេនៅត្រឹមត្រូវហើយក៏ដោយ ក៏គេនៅតែជជែកយកឈ្នះដដែល ព្រោះគេអាងខ្លួនគេមានលុយ ។

អ្នកស្រីបន្តទៀតថា ដោយសារការជជែកមិនឈ្នះ ចំពោះពីអ្នកម្ចាស់ដីថ្មីនេះ ទើបអ្នកស្រី ទៅសុំកិច្ចអន្តរាគមន៍ពីលោកជា វណ្ណ ចៅសង្កាត់ស្ទឹងត្រែង ឲ្យលោកអញ្ជើញចុះមកជួយពិនិត្យនិងដោះស្រាយ ដើម្បីរកភាពយុត្តិធម៌ ព្រោះគាត់ចង់បានតែភាពត្រឹមត្រូវ និងយុត្តិធម៌តែប៉ុណ្ណោះ ។ លុះដល់រសៀលម៉ោង៣ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ លោកចៅសង្កាត់ ក៏បានអញ្ជើញមកតាមការណាត់ ទើបភាគីទាំងពីរខាងលើនៅស្ងៀម ព្រមយកតាមព្រំដីចាស់ដែលមានស្រាប់ ដើម្បីបញ្ចប់រឿង អ្នកស្រីក៏បានអរគុណដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកចៅសង្កាត់តែម្តង ដែលលោកខំចំណាយពេលវេលា និងការងារ អញ្ជើញចុះដល់ទីតាំងដីពួកគាត់ និងជួយដោះស្រាយ និងសម្របសម្រួលរកភាពត្រឹមត្រូវដល់គាត់ ដើម្បីបញ្ចៀសនូវជម្លោះរវាងគ្នា នឹងគ្នាកុំឲ្យកើតមាន ។

គួររំលឹកថា ឈ្មោះ ធឿង នេះជាជនជាតិវៀតណាម ហើយជាថៅកែសិប្បកម្ម កែឆ្នៃឈើប្រណីតដ៏ធំជាងគេក្នុងខេត្តស្ទឹងត្រែងនេះ ទើបគេមានលុយមកទិញដីជាច្រើនកន្លែង ហើយក៏មកទិញដីជាប់ នឹងព្រំដីជាប់គ្នានឹងអ្នកស្រីមួយកន្លែងទៀត និងម្នាក់ទៀតឈ្មោះបញ្ញា មានមុខរបរជាពេទ្យធ្មេញ ដោយគេមើលឃើញថា ដីរបស់អ្នកស្រី នៅក្រោយចម្រាក់ ទើបគេចង់បានឥតខ្មាស់អៀន ខណៈដែលដីនេះអ្នកស្រី និងគ្រួសារខំកាប់កកាយ ពង្រាយដីឲ្យស្មើយូរណាស់ហើយ ស្រាប់តែបុគ្គលឈ្មោះបញ្ញា និងឈ្មោះ ធឿង នេះមកទិញនៅក្រោយ ចង់បានដីអ្នកស្រីទាំងរំលោភបំពាន ។ តែដល់មានការអញ្ជើញចូលរួម ពីលោកជា វណ្ណ ចៅសង្កាត់ស្ទឹងត្រែង ទើបដោះស្រាយទៅដោយរលូន ។ ភាគីទាំងសងខាងយល់ព្រមនៅស្ងៀម យកព្រំដីចាស់តាមការស្នើសុំរបស់ លោកចៅសង្កាត់ដើម្បីបញ្ចប់រឿងដោយសំអាងមានបង្គោលព្រំដីចាស់គេស្រាប់ ទើបបង្កលក្ខណៈឲ្យក្រុមការងារវាស់វែងបន្ត ៕ មាស សុផាត

 


ចែករំលែក៖