ព័ត៌មានទាន់ហេតុការណ៍៖

សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនកោះធំ២៥នាក់ ដួលសន្លប់ដោយពុំដឹងមូលហេតុច្បាស់លាស់

ចែករំលែក៖

ខេត្តកណ្ដាលៈ សិស្សានុសិស្សចំនួន២៥នាក់ នៃវិទ្យាល័យហ៊ុនសែនកោះធំ ដួលសន្លប់ជាបន្ដបន្ទាប់គ្នា ដោយពុំដឹងថា ការដួលសន្លប់នេះបណ្ដាលមកពីមូលហេតុអ្វីនោះទេ ខណៈនេះសមត្ថកិច្ចនិងគ្រូពេទ្យកំពុងធ្វើការស្រាវជ្រាវ ។

ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើលនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅវិទ្យាល័យហ៊ុនសែនកោះធំ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា សិស្សដែលដួលសន្លប់បន្ដបន្ទាប់គ្នានេះមានចំនួន២៥នាក់ ក្នុងនោះប្រុសម្នាក់ ។

គួរំឮកថា កាលពីប៉ុន្មានថ្ងៃមុន នៅវិទ្យាល័យកោះធំមានសិស្សចំនួន៥នាក់ ដែលមានអក្ការៈខ្សោយទន់ដៃទន់ជើង និងសន្លប់បន្ដបន្ទាប់គ្នា ពុំដឹងថាបណ្ដាលមកពីមូលហេតុអ្វីនោះទេ ដោយមានការភ័យខ្លាច និងគិតថាអបិយ៍ជំនឿ មកដល់ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ លោកគ្រូអ្នកគ្រូបាននិមន្ដព្រះសង្ឍសូត្រមន្ដដើម្បីបណ្ដេញគ្រោះចង្រៃឧបទ្រុបចេញឲ្យអស់ក្នុងបរិវេណវិទ្យាល័យ ក៏ស្រាប់តែមានសិស្សានុសិស្សចំនួន២៥នាក់ទៀតដួលសន្លប់បន្ដបន្ទាប់គ្នាតែម្ដង ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចនិងគ្រូពេទ្យពុំទាន់ដឹង បណ្ដាលមកពីអ្វីនោះទេ ខណៈពេលសមត្ថកិច្ចនិងគ្រួពេទ្យជំនាញកំពុងធ្វើការស្រាវជ្រាវ រកពីមូលហេតុអក្ការៈខាងលើនេះ ៕ ស្អាងជ័យ


ចែករំលែក៖