ទីក្រុងមូស្គូ បានប្រទះឃើញយន្តហោះបរទេស១៦គ្រឿង កំពុងតែហោះហើរស៊ើបអង្កេតនៅជាប់ព្រំដែនរុស្ស៊ី អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ។
ព័ត៌មានខាងលើ ត្រូវសារព័ត៌មាន Krasnaya Zvezda ដែលជាសារព័ត៌មានយោធារុស្ស៊ី ផ្សព្វផ្សាយកាលពីថ្ងៃទី១៤ ខែធ្នូ ។ យន្តហោះចម្បាំងរុស្ស៊ី បានហោះហើរ២លើក ក្នុង១សប្តាហ៍កន្លងមក ដើម្បីរារាំងយន្តហោះបរទេស ចូលទៅកាន់ដែនអាកាសរុស្ស៊ី ។
នេះមិនមែនជាលើកទីមួយឡើយ ដែលទីក្រុងមូស្គូ ប្រទះឃើញយន្តហោះបរទេស ចូលទៅកាន់ព្រំដែនរុស្ស៊ី ស៊ើបការណ៍ ។ កន្លងមកសារព័ត៌មានខាងលើ ក៏បានផ្សាយថា មានយន្តហោះដល់ទៅ១៧គ្រឿង បានហោះហើរនៅតាមព្រំដែនរុស្ស៊ី ។
សកម្មភាពស៊ើបការណ៍កើនឡើយ ក្រោយពេលមានព័ត៌មានថា រុស្ស៊ីបានបង្កើន កងទ័ព និងសព្វាវុធទំនើបៗ នៅតាមបណ្តោយព្រំដែនជាប់អ៊ុយក្រែន ក្រោយពេលមានការប្រឈមមុខតានតឹងដាក់គ្នា ដោយរុស្ស៊ី ចាប់នាវាចម្បាំងអ៊ុយក្រែន៣គ្រឿង ៕