ខេត្តពោធិ៍សាត់៖ ពាក្យចាស់ពោលថា៖ សត្វកាចសាហាវយ៉ាងណាមិញ ក៏មិនសុីកូនខ្លួនឯងដែរ ផ្ទុយទៅវិញមានរឿងអាស្រូវយ៉ាងអាម៉ាស់មួយបានបែកធ្លាយស្អុយបញ្រ្ចាសខ្យល់ ដោយឪពុកបង្កើតចាប់រំលោភកូនស្រីរបស់ខ្លួនឯងរហូតមានផ្ទៃពោះទើបបែកការណ៍។
ហេតុការណ៍នេះបានកើតឡើងតាំងពីដើមឆ្នាំ២០១៧ មកម្ល៉េះ ប៉ុន្តែទើបនឹងបែកធ្លាយឡើងនាព្រឹកថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នេះ ស្ថិតក្នុងភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្មេងទំទង់រងគ្រោះ អាយុ ១៦ឆ្នាំ ។ រីឯឪពុកបង្កើតជាប់សង្ស័យឈ្មោះ សាំង សារុន ។
ស្រ្តីជាម្តាយបំភ្លឺថា កន្លងមករូបគាត់បានសង្ស័យប្តី និងកូនស្រីព្រោះពេលខ្លះមានសភាពស្និទ្ធស្នាលខុសពីធម្មតា ហើយសាច់ញាតិក្បែខាងនិយាយលេងជាមួយតែងតែប្រកាន់ខុសរឿង ម្យ៉ាងទៀតនៅពេលបរិភោគអាហារពេលល្ងាចរួច ពួកគាត់តែងតែចូលគេងក្នុងមុងជាមួយគ្មា ប៉ុន្តែប្តីរបស់គាត់ឧក្សាឲ្យគាត់ទៅគេងគ្រែផ្សេង ចាប់តាំងពីពេលនោះមកគាត់មានការងឿងឆ្ងល់ ហើយសង្កេតឃើញកូនស្រីរបស់គាត់មានសភាពស្លេកស្លាំង ក៏នាំកូនស្រីទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ហើយមានការអះអាងពីគ្រូពេទ្យថា នាងមានផ្ទៃពោះហើយ។ ភ្លាមៗនោះគាត់ស្លុតស្មាកីយ៉ាងពន់ពេកក៏នាំកូនស្រីទៅដាក់ពាក្យបណ្តឹងតែម្ដង។
ក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះម្ដាយ និងកូនស្រី ក៏មានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានកោះហៅជនសង្ស័យជាឪពុកបង្កើតឈ្មោះ សាំង សារុន មកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តពិ៍សាត់ដើម្បីធ្វើការសាកសួរ នៅមុខសមត្តកិច្ចជនសង្ស័យបានសារភាពខ្លួនពិតជាបានប្រព្រឹត្តលើកូនស្រីរបស់ខ្លួនមែន ។
ករណីនេះការិយាល័យជំនាញបានកសាងសំណុំឯកសារបញ្ជូនតានីតិវិធី៕ ប៉ឹម ពិន