ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដែលមានតម្លៃថ្លៃបំផុត នៅលើពិភពលោក ទាំង៥គ្រឿង នាឆ្នាំ២០១៨

ចែករំលែក៖

តាមសារព័ត៌មាន Digitaltrends បានប្រកាសបញ្ជីឈ្មោះរថយន្តដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០១៨

១ Rolls-Royce Sweptail មានតម្លៃ១៣លានដុល្លារ

ជាមួយនឹងតម្លៃរហូតដល់ទៅ១៣លានដុល្លារ រថយន្ត Rolls-Royce Sweptail ត្រូវបានចាត់ទុកថា ជាប្រភេទរថយន្តដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ។ តម្លៃរថយន្តកាន់តែថ្លៃ នោះគឺដោយសារមានតែមួយគ្រឿង ប៉ុណ្ណោះ នៅលើពិភពលោកនេះ ។ រថយន្ត Rolls-Royce Sweptail គឺត្រូវបានផលិតឡើង ជាពិសេសដល់អតិថជនតែម្នាក់គត់ ដោយការផលិតចំណាយពេលរហូតដល់ទៅ៤ឆ្នាំទើបរួចរាល់មួយគ្រឿង ។ ក្រុមហ៊ុន Rolls Royce បានបដិសេធ បញ្ជេញឈ្មោះ មហាសេដ្ឋីដែលបានកុម្ម៉ង់ទិញរថយន្តខាងលើ ។

២ រថយន្ត Mercedes-Benz Maybach Exelero មានតម្លៃ៨លានដុល្លារ

រថយន្ត Maybach Exelero ជាប្រភេទ រថយន្តដែលមានតម្លៃថ្លៃបំផុត នៃប្រភេទរថយន្ត Mercedes Benz ដែលបានផលិតឡើងនៅឆ្នាំ២០០៤។គិតមកទលពេលនេះរថយន្តប្រភេទនេះ មានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះ នៅលើពិភពលោក ដែលបានប្រើប្រាស់ រថយន្ត ប្រភេទដ៏កម្រនេះ ។ បច្ចុប្បន្ន នៅអាមេរិក បើចង់ ទិញរថយន្ត Maybach Exelero អ្នកទិញគឺត្រូវតែចំណាយប្រាក់រហូតដល់ទៅ១០,១លានដុល្លារ ។ រថយន្តនេះ អាចបង្កើនល្បឿនបានរហូតដល់ទៅ៣៥១គីឡូម៉ែត្រ ក្នុងមួយម៉ោង ។

៣ រថយន្ត Koenigsegg CCXR Trevita មានតម្លៃ ៤,៨លានដុល្លារ

រថយន្តរបស់ស៊ុយអែតប្រភេទ CCXR Trevita ជាប្រភេទ រថយន្ត ដែលមានតែពីរគ្រឿងប៉ុណ្ណោះ នៅលើពិភពលោក ។ រថយន្តនេះអាចបើកក្នុងល្បឿនរហូតដល់ទៅ៤១០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។

៤ Lamborghini Veneno មានតម្លៃ ៤,៥ លានដុល្លារ

រថយន្ត Lamborghini Veneno ជាប្រភេទរថយន្ត ដែលមានតែ ១២គ្រឿង ប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះមាន ៣គ្រឿង ប្រភេទ ទ្វារពីរ និង ៩គ្រឿង ប្រភេទ Roadster ។ រថយន្តនោះអាចបើកបានល្បឿន រហូតដល់ទៅ៣៥៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង ។

៥ រថយន្ត Lykan Hypersport មានតម្លៃ ៣,៤ លានដុល្លារ

រថយន្ត Lykan Hypersport ជាប្រភេទរថយន្ត ដំបូងបំផុត របស់ អារ៉ាប ដែលមានតម្លៃខ្ពស់ បំផុតក្នុងតំបន់ ហើយផលិតបានតែ៧គ្រឿង ប៉ុណ្ណោះ នៅលើពិភពលោក ។ ក្រៅពីម៉ាស៊ីនមានកម្លាំងខ្លាំង រថយន្ត បានបំពាក់ ពេជ្រ៤២០គ្រាប់ នៅលើបណ្តាញភ្លើងផានៃរថយន្ត ៕


ចែករំលែក៖