ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យទ្រង់ទ្រាយធំ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អាជ្ញាធរខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ វេលាវេលាម៉ោង ០៦,១០នាទីព្រលប់ មានករណីអគ្គិភ័យឆាបឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋស្ថិតនៅ ផ្លូវលេខ១១៨ ភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានរកមូលហេតុឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយក្រុមអន្តរាគមន៍ឡានពន្លត់អគ្គិភ័យ ជួយពន្លត់បានភ្លាមៗទាន់ពេលវេលា ដោយបាញ់ទឹកឲ្យរលត់ទៅវិញ នៅវេលាម៉ោង ០៧និង៣០នាទីនាថ្ងៃដដែល ។

សមត្ថកិច្ចបន្តថា ហេតុការណ៍នេះ បានបណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន១១បន្ទប់ (ម្ចាស់ផ្ទះស្នាក់នៅចំនួន៥បន្ទប់ និងបន្ទប់ជួលចំនួន៦បន្ទប់) ខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះទាំងស្រុង និង ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន២៥គ្រឿង និងម៉ូតូទឹករបស់រដ្ឋបាលខណ្ឌដូនពេញចំនួន៣គ្រឿង ផងដែរ៕


ចែករំលែក៖