ពលរដ្ឋ៧នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស កាលពីថ្ងៃទី១៥ ខែធ្នូ ក្រោយកម្លាំងសន្តិសុខឥណ្ឌាបានបាញ់ប្រហារទៅលើក្រុមបាតុករ ប្រឆាំងនឹងករណីទាហាន៣នាក់ នៅក្នុងការប៉ះទង្គិចគ្នា នៅតំបន់កាស្មៀ ។
អ្នកនាំពាក្យក្រសួងការពាជាតិឥណ្ឌា លោក Rajesh Kaliaបានឲ្យដឹងថា មានយុទ្ធនាការយោធាកើតឡើង កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ក្រោយមានព័ត៌មានផ្សាយថា មានក្រុមឧទ្ធាមបង្ហាញខ្លួននៅក្នុង ភូមិមួយស្ថិតនៅស្រុក Pulwama ភាកខាងត្បូង ទីក្រុង Srinagar ដែលជាទាក់ទាញនៅក្នុង រដ្ឋ Jammu និងកាស្មៀ ។ នៅក្នុងយុទ្ធនាការនោះ ក្រុមឧទ្ទាមបានបាញ់ទៅលើកម្លាំងយោធាបង្កឲ្យមានការប៉ះទង្គិចគ្នា ហើយក្រុមឧទ្ទាម៣នាក់បានស្លាប់ ។
មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ពលរដ្ឋក្នុងតំបន់បានប្រមូលផ្តុំគ្នា នៅក្នុងភូមិខាងលើ បណ្តាលឲ្យមានការប៉ះទង្គិចជាមួយប៉ូលិស ធ្វើឲ្យប៉ូលិស ផ្ទុះអាវុធ សម្លាប់មនុស្ស ៧ នាក់ និង ៥០ នាក់រងរបួស ។ សន្តិសុខឥណ្ឌាបានបាញ់ទៅលើពលរដ្ឋ ដែលបានព្យាយាម យកសាកសព ក្រុមឧទ្ទាម ៣នាក់ខាងលើ។
រដ្ឋ Jammu និងកាស្មៀ គឺជារដ្ឋដែលមានក្រុមជនជាតិអិស្លាម ភាគច្រើនរស់នៅ ។ ឥណ្ឌា និងប៉ាគីស្ថានគឺមានសិទ្ធិគ្រប់គ្រង តំបន់នេះដូចគ្នា ហើយតែងតែចោទប្រកាន់គ្នាទៅវិញទៅមក ពីការបង្កអសន្តិសុខ ។ ក្រោយហេតុការផ្ទុះអាវុធ ខាងលើ សន្តិសុខត្រូវបានរិតបន្តឹង ហើយឥណ្ឌាបានបញ្ជូនកម្លាំងទាហានបន្ថែមទៅការពារនៅទីនោះ៕