ព័ត៌មានទាន់ហេតុការណ៍៖

អធិការរដ្ឋាននគគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ១៦នាក់ទៀតទៅតុលាកាក្នុងសំណុំរឿង៧ករណី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នគរបាលខណ្ឌសែនសុខបានបញ្ជួនក្រុមជនសង្ស័យចំនួន១៦នាក់ ទៅតុលាការ ក្រោយពីបង្ក្រាបបាននាពេលកន្លងមក និងបញ្ចប់នីតិវិធី។

លោកអធិការនគរបាលខណ្ឌសែនសុខបញ្ជាក់ថា ជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនេះ មាន៧ករណីផ្សេងគ្នា គឺករណី ប្រើប្រាស់១ករណី មាន៣នាក់ លួច៤ករណី មាន៥នាក់ និងហិង្សា២ករណី មាន៨នាក់។

គួរបញ្ជាក់ថា ជនសង្ស័យទាំង១៦នាក់នេះគឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់ នៅតាមបណ្តាប៉ុស្តិ៍ក្នុងខណ្ឌសែនសុខ ក្រោយពីបញ្ចប់ពីការសាកសួរ ក៏បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួល ទោសតាមផ្លូវច្បាប់ ៕ តុងសីហា


ចែករំលែក៖