ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៣នាក់រងរបួសធ្ងន់ដោយសាររថយន្តហ៊ីយ៉ាន់ដាយបុកជាមួយនឹងម៉ូតូ

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តម៉ាកហីុយ៉ាន់ដាយបុកគ្នា ជាមួយម៉តូបណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ និងស្រាល សាច់ញាតិបញ្ជូនដង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត នៅវេលាម៉ោង១៥.១០ នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

ប្រភពបានឲ្យដឹងថា រថយន្ត ម៉ាក ហីុ យ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ 3C3110PP បើកបរដោយឈ្មោះ ង៉ែត សុខ​ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែររស់នៅភូមិ៣ ឃុំត្រពាំងច្រេស មុខរបរ មិនពិតប្រាកដ រីឯអ្នកបើកបរម៉ូតូ ម៉ាកកូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខបើកបរដោយឈ្មោះខាត់ តួ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែ រស់នៅភូមិ៣ឃុំត្រពាំងច្រេស មុខរបរកសិករ រងរបួសធ្ងន់ បាក់ជើងស្តាំ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ចិត្រ ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ ឃុំខាងលើ បានរង របួសបែកក្បាល ផ្នែកខាងស្តាំ។

ក្រោយកើតហេតុអ្នករងរបួសត្រូវបានបញ្ជូនតាមរថយន្ត សាមុយ ស្រុកកូនមុំទៅសំរាកព្យាលបាលនៅមន្ទីរពេទ្យបង្អែក ខេត្ត ហើយវត្ថុតាងទាំងពីរត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការស្រុកកូនមុំ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។

សមត្ថកិច្ចថាករណីនេះបង្កឡើងដោយរថយន្តខាងលើ បើកបរមិនមានកាប្រុងប្រយត្ន័ទើបបណ្តាលឲ្យបុកពេញទំហឹងតែម្តង ៕ ជីវន្ត័


ចែករំលែក៖