ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ១១គ្រួសារដែលរងគ្រោះដោយអគ្គិភ័យ នៅសង្កាត់ផ្សារចាស់ ទទួលយកអំណោយមនុស្សធម៌របស់កាកបាតក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ០៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៨,៣០នាទីនេះ ក្រុមការងារអនុសាខាកាកបាតក្រហមកម្ពុជា ខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានកិត្តិយសអនុសាខាកាកបាត​ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់កាកបាតក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៦:៣០នាទីយប់ ទាំង១១គ្រួសារ នៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ​ ០១​បាវ​ ,​ ចានដែកធំ០១​ ,​ កំសៀវ១​ ,ចានស្រាក់១​ ,វែកសម្ល១​ ,​ វែកឆា១​ ,​ ផ្តិល១​ ,​ ទឹកត្រី១យួរ​ ,​ ទឹកស៊ីអ៊ីវ១យួរ​ ,​ ឆ្នាំង១​ ,​ មី១កេះ​ ,​ ស្ករសរ​ ,​ តែ​ ,​ កន្ទេល១​ ,ខ្ទះឆា១​ និងថវិកា​ របស់លោកអភិបាល​ ៤០,០០០៛​ ,​ របស់សាខាកាកបាតក្រហម​ ២០,០០០៛​ ,​ ម្ចាស់ហាងលក់ពេជ្រលោកស្រី​ អ៊ឹង​ មុយគៀង​ ៥០០,០០០៛​ ,​ អភិបាលស្វយ័តផ្សារធំថ្មី​ ៣០,០០០៛​ ,​ ប្រធានផ្សារកណ្តាល​ ២០,០០០៛​ ,​ ប្រធានផ្សារចាស់​ ១០,០០០៛​ និង​ លោកប្រធានភូមិបាលខណ្ឌដូនពេញ​ ១០,០០០៛​ សរុបថវិកាដែលត្រូវទទួលបានក្នុង០១គ្រួសារសម្រាប់ព្រឹកនេះ​គឺមានចំនួន​ ៦៣០,០០០៛​ ៕ស តារា


ចែករំលែក៖