ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដទំនើបមួយគ្រឿងបត់មិនបើកភ្លើងសញ្ញា ជ្រុលទៅកៀរម៉ូតូកង់បីផ្ងារជើងមួយចំហៀងរងកាខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ដទំនើបម៉ាកស្តារិចមួយគ្រឿង បើកបត់មិនបានបើកភ្លើងសញ្ញា បានកៀរម៉ូតូកង់បីមកពីចំហៀង បណ្ដាលឲ្យផ្ងារជើងមួយចំហៀង រងការខូចខាត និងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលនៅ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ១០៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតថា រថយន្ដម៉ាកស្តារិច ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ2AW-7258 បើកបរដោយបុរសម្នាក់ និងស្រ្ដីម្នាក់ ក្នុងទិសដៅពីជើងមកត្បូង ពេលនោះក៏មានម៉ូតូកង់បីមួយគ្រឿងជិះដោយបុរសមា្នក់ និងរួមដំណើរ៣នាក់ជាមួយ បានធ្វើដំណើរស្របទិសគ្នានៅពីមុខ ហើយក៏ត្រូវរថយន្ដស្តារិចខាងលើបើកវ៉ា មកមុខបន្តិច និងបត់មិនបានបើកភ្លើងសញ្ញា ក៏កៀរម៉ូតូកង់បីពីចំហៀងបណ្ដាលឲ្យផ្ងារជើងមួយចំហៀង និងរងការខូចខាតទាំងសងខាង ក្នុងករណីនេះមិនមានអ្នកណារងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមក កន្លែងកើតហេតុ និងបានឲ្យភាគីទាំង២ ដោះស្រាយគ្នា តែភាគីទាំង២និយាយគ្នាអត់ត្រូវ ក៏ឲ្យសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញខាង ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញមកវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុករង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖