ភ្នំពេញ៖ ស្រាបៀរ ថៃហ្គ័រ ដែលជាស្រាបៀរមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ បានរៀបចំកម្មវិធី “រាត្រី Uncaged Night” នៅទីតាំងបីគឺខេត្តបាត់ដំបង ខេត្តសៀមរាប និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិការហូតដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៨ ដោយទទួលបានជោគជ័យយ៉ាងគគ្រឹកគ្រេងជាមួយការអញ្ជើញចូលរួមប្រកួតពីក្រុមរាំជាច្រើនក្រុម និងចូលរួមទស្សនាយ៉ាងច្រើនកុះករពីទស្សនិកជន។
ក្រុមរាំ NRT បានក្លាយជាម្ចាស់ពានរង្វាន់ក្នុងការប្រកួតក្បាច់រាំហ៊ីបហ៊បក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី “រាត្រី Uncaged Night” ដែលបានប្រារព្ធធ្វើឡើងនៅកាលពីថ្ងៃទី ៨ ធ្នូ ២០១៨ នៅឯ Urban Beer House BBK II ក្នុងសង្កាត់បឹងកេងកង ២ ទីក្រុងភ្នំពេញ។ ក្រុមម្ចាស់ពានរង្វាន់នេះទទួលបានរង្វាន់ទឹកប្រាក់ជ័យលាភីចំនួន 3,000 ដុល្លារពីស្រាបៀរ ថៃហ្គ័រ។
សូមជម្រាបថា កម្មវិធី “រាត្រី Uncaged Night” គឺជាកម្មវិធីប្រកួតក្បាច់រាំហ៊ីបហប់ជាមួយរង្វាន់ទឹកប្រាក់ជ័យលាភី 3,000 ដុល្លារ ហើយជាពិសេសមានការចូលរួមសម្តែងកម្សាន្តសប្បាយរីករាយពីតារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប ជាពិសេស ក្មេងខ្មែរ ដែលចេញមុខស្តែងចេញភាពក្លាហាននិពន្ធបទចម្រៀង Original ថ្មីសន្លាងមួយដើម្បីជំរុញយុវជនសម័យថ្មី ដែលមានទេពកោសល្យក្បាច់រាំហ៊ីបហប់ចូលមកប្រកួតគ្នាក្នុងកម្មវិធីរាត្រី Uncaged Night របស់ស្រាបៀរថៃហ្គ័រ។ បទចម្រៀង The Uncaged Night ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរថៃហ្គ័រ ក្មេងខ្មែរសង្ឃឹមថា បទចម្រៀងថ្មីនេះនឹងជំរុញយុវជនគ្រប់រូបឲ្យស្តែងចេញភាពក្លាហានរបស់ខ្លួនក្នុងការបញ្ចេញនូវទេពកោសល្យ និងសមត្ថភាព។
ចំពោះព័ត៌មានលម្អិតបន្ថែម ចូលឆែកមើលទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
សូមពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ៕
អត្ថបទ៖ ថម សន