ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់នៅអណ្តូងរ៉ែភាគនិរតីចិន ស្លាប់និងរបួស១០នាក់

ចែករំលែក៖

មនុស្សយ៉ាងតិច៧នាក់បានស្លាប់ និង៣នាក់រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ នៅអណ្តូងរ៉ែភាគនិរតីប្រទេសចិន កាលពីថ្ងៃទី១៥ ខែធ្នូ ។

ភ្នាក់ងារព័ត៌មានចិនផ្សាយថា ហេតុការណ៍គ្រោះថ្នាក់ដោយសារដាច់ខ្សែរ៉ត ដែលយោងកន្ត្រកដាក់កម្មករអណ្តូងរ៉ែ នៅភាគនិរតី ទីក្រុង Chongqing ក្នុងនោះបណ្តាលឲ្យកម្មករ៧នាក់ស្លាប់ និង៣នាក់រងរបួស ។

ប៉ុន្តែទោះបីយ៉ាងណា ឧបទ្ទវហេតុនេះ ស្ថិតក្រោមការស៊ើបអង្កេតដោយប៉ូលិស ហើយមិនទាន់ប្រាកដថា បណ្តាលមកពីដាច់ខ្សែរ៉តនោះឡើយ

ឧបទ្ទវហេតុគ្រោះថ្នាក់ដល់អាយុជីវិត តែងកើតមានជាប្រចាំថ្ងៃនៅប្រទេសចិន ទីដែលប្រព័ន្ធសុវត្ថិភាពការងារ ហាក់មិនសូវមានការយកចិត្តទុកដាក់ បើទោះបីប៉ូលិសរិតបន្តឹងខ្លាំងក៏ដោយ ។ គេថា នៅតំបន់នោះអណ្តូងរ៉ែល្មើសច្បាប់កើតមានព្រោងព្រាត ។

កាលពីខែតុលា ឆ្នាំ២០១៨ កម្មករអណ្តូងរ៉ែ២១នាក់ស្លាប់ នៅភាគខាងកើត ខេត្ត Shandong ខណៈដែលរ៉នអណ្តូងរ៉ែត្រូវបានបាក់ហើយបិទជិត មិនអាចសង្គ្រោះបានទាន់ពេល។ កម្មករម្នាក់ប៉ុណ្ណោះដែលនៅមានជីវិត ៕


ចែករំលែក៖