ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ និងមន្ត្រីរាជការថ្នាក់តូចតាចនៅខេត្តព្រះសីហនុ ខ្សឹបគ្នាអបអរសាទរ អ្នកមានប្រាក់រំលោភយកដីស្រះធម្មជាតិ អន្លុងក្រពើបានសម្រេចសាងសង់សណ្ឋាគារជាកម្មសិទ្ធិឯកជន… ?

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ និងមន្ត្រីរាជការថ្នាក់តូចតាច នៅខេត្តព្រះសីហនុ បានឲ្យដឹងថា ស្រះធម្មជាតិមួយកន្លែងមានឈ្មោះតាំងតែពីដើមមកថា(អាងអន្លុងក្រពើ)ដែលមានទីតាំងស្ថិតនៅចំណុចចំណោតចុះវិថីលេខ៧០៥ស្ថិតក្នុងភូមិ០២ សង្កាត់លេខ០៣ ក្រុង.ខេត្តព្រះសីហនុ ដែលជាអាងស្រះរំដោះទឹកដែលហូរធ្លាក់មកពីតំបន់ខ្ពង់រាបនាពេលថ្មីៗនេះត្រូវបានអ្នកមានប្រាក់ឃុបឃឹតគ្នាជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ សាងសង់ជាសណ្ឋាគារ រំលោភយកទ្រព្យសម្បត្តិអចលនវត្ថុរបស់រដ្ឋទៅធ្វើជាកម្មសិទ្ធឯកជន ដែលផ្ទុយទៅ និងច្បាប់ភូមិបាលនៃរដ្ឋធម្មនុញ្ញក្នុងព្រះរាជាណាចក្រកម្ពុជាបានចែងថា( ភ្នំ.ដែនកោះ.អូរ.ស្រះធម្មជាតិ .បឹងបួរ .ទន្លេ. សមុទ្រ ជាអចលនវត្ថុកម្មសិទ្ធរបស់រដ្ឋ ។

ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅក្នុងខេត្ត បានបង្ហើបឲ្យដឹងទៀតថា តាមឯកសារដែលម្ចាស់ការដ្ឋាន អាងទេវប្រាក់ចិត្តធំ កំពុងរំលោភយកអាងស្រះអន្លុងក្រពើសាងសង់សណ្ឋាគារដែលបិតជាប់ និងជញ្ជាំងហ៊ុំព័ទ្ធការដ្ឋានខាងលើបានឲ្យដឹងថា អ្នកដែលកំពុងរំលោភយកស្រះធម្មជាតិអន្លុងក្រពើខាងលើឈ្មោះសុគន្ធ ចន្ទតារា ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ( CEO)ផ្លូវ១៨២ សង្កាត់បឹងព្រលឹតខ័ណ្ឌ០៧មករា រាជធានីភ្នំពេញ ។

ប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀតថាចំពោះឯកសារដែលម្ចាស់ការដ្ឋានមានឈ្មោះខាងលើយកទៅបិតនៅលើរបងការដ្ឋានចង់សំដែងឬទ្ធិខែងរែង ដល់សាធារណ:ជននៅក្នុងខេត្តបានដឹងមានជាច្រើនឯកសារដូចជាច្បាប់សុំអនុញ្ញាតិសាងសង់សណ្ឋាគារលេខ០១៩ កសន/ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ច្រ.ច.០១(ច្រកចេញចូលតែ០១សាលាក្រុងព្រះសីហនុ). វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលន:វត្ថុលេខ២០៤៥.ថចល.ខសន/១៨ចុះថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០១៨ក្នុងទំហ៊ុំដី៦៨៩ម៉ែត្រការ៉េនៅក្នុងអាងស្រះធម្មជាតិខាងលើដែលទើប និងចំណាយប្រាក់ឃុបឃឹតជាមួយ

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធចេញនាពេលថ្មីៗនេះ ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថាកន្លងមកនេះពួកគាត់សង្កេតឃើញក្រុមការងាររដ្ឋបាលសាលាក្រុងព្រះសីហនុ.ការិយាល័យអភិវឌ្ឍន៍សំណង់ នៃអន្តរវិស័យសាលាខេត្តក៍ដូចជាមន្ត្រីមកពីមន្ទីរអង្គភាពពាក់ព័ន្ធជាគណ:កម្មការត្រួតពិនិត្យចំណីបឹង.អូរ ប្រឡាយ និងប្រព័ន្ធលូរទឹកស្អុយខេត្តព្រះសីហនុតែងតែយកចិត្តទុកដាក់ទុបស្កាត់រាល់សំណង់ដែលសាងសង់រំលោភលើចំណីផ្លូវ. ចំណីអូរ.ចំណីព្រែក ។ ល ។ បើរដ្ឋបាលសាលាក្រុង. ការិយាល័យអភិវឌ្ឍន៍សំណង់ និងគណ:កម្មការខាងលើរកឃើញថាសាងសង់ល្មើសច្បាប់ គណ:កម្មការខាងលើបាញ់ថ្នាំបញ្ឈប់ការសាងសង់ និងកំណត់ឲ្យម្ចាស់សំណង់ធ្វើការរុះរើក្នុងករណីម្ចាស់សំណង់មិនអនុវត្តតាម និងត្រូវប្រឈមទៅ និងផ្លូវច្បាប់ ។

ប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀតថាផ្ទុយទៅវិញសំណង់ខាងលើមិនមែនសាងសង់រំលោភចំណីអូរបន្តិចបន្ទួចនោះទេ បន្ទាប់ពីម្ចាស់សំណង់ខាងលើបានឃុបឃឹតគ្នាជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ជាមួយអង្គភាពជុំនាញពាក់ព័ន្ធកសាងឯកសារបំពានច្បាប់រួចមកម្ចាស់សំណង់ដ៍ហំហួនខាងលើនេះបានសាងសង់សណ្ឋាគារ រំលោភយកអូរស្រះធម្មជាតិអន្លុងក្រពើទាំងមូលតែម្តង ។

ដោយឡែករដ្ឋបាលសាលាក្រុង.ការិយាល័យអភិវឌ្ឍន៍សំណង់ខេត្ត និងគណ:កម្មការត្រួតពិនិត្យចំណីអូរ .បឹង.ប្រឡាយប្រព័ន្ធលូទឹកស្អុយស្រាប់តែបាត់មាត់ស្ងាត់ឈឹងតែម្តងដែលធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យថាត្រូវថ្នាំសណ្តំ ឬបានសើមមាត់សើម.ក ប្រព្រឹត្តអំពើរពុករលួយជាលក្ខណ:ប្រព័ន្ធទើបបណ្តែតបណ្តោយឲ្យម្ចាស់សំណង់ខាងលើសាងសង់រំលោភយកអាងស្រះខាងលើបានដោយរលូនបែបនេះ ស បញ្ជាក់ឲ្យឃើញពីការអនុវត្តច្បាប់ភូមិបាលរបស់មន្ត្រីជុំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមានកម្រិត អនុវត្តច្បាប់បានតែប្រជាពលរដ្ឋតូចតាចក្រីក្រ តែប៉ុណ្ណោះ ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថានៅខេត្តព្រះសីហនុ មួយរយ:ពេលចុងក្រោយថ្មីៗនេះខណ:ដែលមានភ្លៀងធ្លាក់មកតែ១០នាទីប៉ុណ្ណោះវិថីនានា និងលំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងក្រុង ត្រូវបានលិចលង់ បង្ករការលំបាកក្នុងការធ្វើដំណើរដើ់ភ្ញៀវទេសចរណ៍ជាតិ.អន្តរជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ ដោយសារតែករណីចាក់ដីរំលោភយកអូរ .បឹងធម្មជាតិសាងសង់ជាសំណង់រឹងមាំបាត់បង់ផ្លូវទឹកដូចករណីរៀបរាប់ខាងលើនេះ ។

ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុសំណូមពរដល់លោកជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកយន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ក៍ដូចជាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មេត្តាចាត់វិធានការណ៍ទៅលើម្ចាស់សំណង់ខាងលើឈានទៅបញ្ឈប់ការសាងសង់ឲ្យបានទាន់ពេលវេលាបើមិនដូច្នេះទេ រដូវភ្លៀងធ្លាក់នារដូវវស្សាខាងមុខនេះប្រជាពលរដ្ឋពិតជាមានហានិភ័យខ្ពស់ដោយសារការជន់លិចដែលផ្តើមចេញពីការបាត់បង់អូរ.អាងស្រះជាផ្លូវរំដោះទឹកខាងលើ ។

ដោយឡែកអង្គភាពជំនាញពាក់ព័ន្ធ.គណ:កម្មការ ត្រួតពិនិត្យចំណីអូរ ព្រែក ប្រព័ន្ធលូទឹកស្អុយ និងរដ្ឋបាលសាលាក្រុងភ្នាក់ងារអ្នកយកព័ត៌មានមិនអាចស្វែងរកការបកស្រាយបានទេចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ ៕ សហការី


ចែករំលែក៖