ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចំរុះចែកចេញ ៣គោលដៅចុះបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងចំរុះខេត្តពោធិ៍សាត់ចែកចេញជា ៣គោលដៅ ចុះបង្រ្កាបព្រមគ្នានូវបទល្មើសនេសាទទ្រង់ទ្រាយធំ នាថ្ងៃច័ន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅតំបន់នានាលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងស្រុកចំនួន ៣ គឺស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន ខេត្តពោធិ៍សាត់ បន្ទប់ពីបើកកិច្ចប្រជុំគណៈបញ្ជាឯកភាពខេត្តបន្លងមកថ្មីៗ នេះ ហើយសម្រេចឲ្យជនប្រព្រិត្តរូសរើដោយខ្លួនឯង។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការបានបង្ហើបឲ្យដឹងថា កិច្ចប្រត្តិបត្តការខាងលើនៅស្រុកក្រគរដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ចំណែកនៅស្រុកកណ្ដៀងឯនេះវិញដឹកនាំដោយលោក ឆាយ មន នាយរងខណ្ឌរដ្ខបាលជលផល ដោយឡែក៖ នៅស្រុកបាកានដឹកនាំដោយលោក ថៃ សីលាលីតា នាយរងខណរងរដ្ខបាលជលផល ក្រោមការបញ្ជាផ្ទាល់ និងដឹកនាំរួមពីលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ទទួលបន្ទុក ហើយប្រត្តិបត្តការខាងលើនេះអាចធ្វើការបង្រ្កាបចំនួន ១អាទិត្យ ចំពោះលទ្ធផលពុំទាន់មានការជាក់នៅឡើយនោះទេ។

ប្រភពព័ត៌មានផ្សេងដាច់ដោយឡែកមួយលើកឡើងថា ខណៈដែលសមត្តកិច្ចជូនដំណឹងឲ្យជនប្រព្រិត្តបទល្មើសនេសាទ ប្រើប្រាស់នូវឧបករណ៍រួមផ្សំដូចជាដាយ ប។ល។រូសរើដោយខ្លួនឯង គេសង្កេតឃើញមានការរូសរើបន្តិចបន្ទួចប៉ុណ្ណោះ ផ្ទុយទៅវិញគេសង្កេតឃើញជនប្រព្រិត្តបទល្មើសទាំងនោះមូសាច់អ៊ួនបង្កប់ទៅបាតដី ដែលមានទឹកជម្រៅចាប់ពីបីទៅបួនម៉ែត្រឯណុះ ដូច្នេះមានផលលំបាកគួរសមហើយក្នុងការបង្រ្កាប លើកលែងតែមន្រ្តីជំនាញរដ្ឋបាលជលផលឬនគរបាលប្រឆាំងបទល្មើសសេដកិច្ចប៉ុណ្ណោះ ដែលពួកគាត់ស្គាល់ទីតាំងបទល្មើសទាំងនេះច្បាស់ខ្លះមានទាំងលេខ(GPS)ទៀតផង៕ ប៉ឹម ពិន


ចែករំលែក៖