ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះ និងជាថៅកែស្រីវ័យក្មេង ម៉ាក សែនសូនីតា ហៅតូតាបានបង្ហាញរូបថតសិចស៊ីជាច្រើនសន្លឹកធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងគ្រា ដែលនាងបានចេញទៅកម្សាន្តលើកោះរ៉ុងជាមួយគូស្នេហ៍ ។
នៅតាមរយៈបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់តារាស្រីបបូរមាត់សិចស៊ីម៉ាក់សែនសូនីតាឬតូតាបានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងឈុតប៊ីគីនីយ៉ាងសិចស៊ីស្រៀវស្រាលខណៈ ដែលនាងបានធ្វើដំណើរកម្សាន្ដទៅកាន់ឆ្នេរសមុទ្រកោះរ៉ុងជាមួយគូស្នេហ៍និងក្រុមគ្រួសារនាង ។
ការបង្អួតពីសម្រស់និងរូបរាងដ៏សិចស៊ីរបស់តារាស្រីរូបនេះ បានធ្វើឲ្យមហាជនជាអ្នកគាំទ្រលាន់មាត់សរសើរនាងនៅក្នុងសារយោបល់ជាច្រើនថា តូតាពិតជាស្រស់ស្អាតមិនចាញ់តារាបរទេសប៉ុន្មានឡើយ(ហ៊ឹស!) និងមានបុរសៗមិនតិចនាក់ទេ ដែលក្នក់ក្នាញ់នឹងសម្រស់របស់តារាស្រីរូបនេះតែគួរឲ្យស្តាយណាស់នាងមានគូស្នេហ៍រួចហើយ(ស្រឡះសាធុ!) ។ តូតាធ្លាប់ប្រាប់ថានាងមិនខ្លាចនឹងលេងខ្លួនសិចស៊ីទេព្រោះជាការស្លៀកពាក់ពេលដើរលេងជាលក្ខណៈឯកជន ។ កន្លងទៅតូតាធ្លាប់បានប្រាប់ថា នាងមិនខ្វល់ចំពោះការរិះគន់ទេ ព្រោះនាងតុបតែងខ្លួនសិចស៊ីតែក្នុងកម្មវិធីក្រៅសិល្បៈប៉ុណ្ណោះ ។ ទោះជាយ៉ាងណាងតារាស្រីរូបនេះធ្លាប់បានប្រកាសស្នេហ៍ដោយបើកចំហជាមួយចាងហ្វាងផលិតកម្ម Angkor Picture លោក ប៉ូ វិបុលរូចទៅហើយ ដែលពួកគេហៅគ្នាថាប្តីប្រពន្ធពេញៗមាត់ទៀតផង៕ វឌ្ឍនា