ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ​ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក​ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ទៅ​កាន់ប្រទេស​វៀតណាម។

យោងតាមព្រះរាជសារផ្ញើជូនជនរួមជាតិនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ អង្គព្រះមហាក្សត្រខ្មែរបានមានព្រះរាជបន្ទូលបញ្ជាក់ថា ព្រះរាជដំណើរបំពេញទស្សនកិច្ចរបស់ព្រះអង្គនៅប្រទេសវៀតណាម មានរយៈពេល៣ថ្ងៃ(១៩-២០-២១ ខែធ្នូ ឆ្នាំ២០១៨) ហើយព្រះអង្គនឹងយាងទៅកាន់ទីក្រុងហាណូយ និងទីក្រុងដាណាងផងដែរ។

ព្រះរាជដំណើរបំពេញទស្សនកិច្ចរបស់ព្រះអង្គទៅកាន់ប្រទេសវៀតណាមនាពេលនេះ គឺជាព្រះរាជដំណើរដើម្បីលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕


ចែករំលែក៖