ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយផ្អាក១ទសវត្សរ៍ ជើងហោះហើរ​អង់គ្លេស​​ ចាប់ផ្តើមបន្តសកម្មភាព ទៅកាន់​ប៉ាគីស្ថាន

ចែករំលែក៖

អង់គ្លេសនឹងបន្ត​ជើងហោះហើរទៅកាន់​ប្រទេសប៉ាគីស្ថាន​នៅឆ្នាំក្រោយនេះ បន្ទាប់ពីពេល១០ឆ្នាំ​ផ្អាក​សកម្មភាព ដោយសារ​ការវាយប្រហារ​ភេរវកម្ម​នៅសណ្ឋាគារដ៏ល្បីមួយ ។

នេះជាដំណឹងស្តីពីជើងហោះហើរដំបូងគេ​ដែលចាប់ផ្តើមឡើងវិញរបស់លោកខាងលិច​ទៅកាន់​ប្រទេសអាស៊ីភាគខាងត្បូងមួយនេះ ដែលមានប្រជាជនសរុបជាង២០៨លាននាក់ ភាគច្រើនជាជនមូស្លីម ។

កាលពីឆ្នាំ២០០៨ សណ្ឋាគារ Marriott កណ្តាលទីក្រុងអិស្លាម៉ាបាដ រងការវាយប្រហារដោយបំផ្ទុះគ្រាប់បែក អំឡុងពេល​ដែលប៉ាគីស្ថានវក់វីដោយអំពើហិង្សាបង្កឡើង​ដោយក្រុមជ្រុលនិយមអិស្លាមនៅក្នុងប្រទេសនេះ ។ កាលពីនោះមក ជើងហោះហើរអង់គ្លេសក៏ចាប់ផ្តើមផ្អាកសកម្មភាពរបស់ខ្លួន រហូតមកដល់ពេលនេះ សន្តិសុខ​ល្អប្រសើរ​ ការវាយប្រហារពីក្រុមឧទ្ទាម​ថយចុះ ទើបមានការពិចារណា បន្តជើងហោះហើរឡើងវិញរវាង អង់គ្លេស ប៉ាគីស្ថាន ។

Richar Crowder បេសកកជនជាន់ខ្ពស់អង់គ្លេស​នៅប៉ាគីស្ថាន​​​ថ្លែងថា បរិយាកាសសន្តិសុខល្អប្រសើរនៅក្នុងប្រទេសនេះ ទើប​ជើងហោះហើយ​អង់គ្លេសបន្តសកម្មភាពក្នុងទ្រង់ទ្រាយធំ ៕


ចែករំលែក៖