ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មបារាំង បិទផ្លូវល្បឿនលឿន ដុតបំផ្លាញទីតាំងបង់ប្រាក់

ចែករំលែក៖

ក្រុមបាតុករ អាវកាក់លឿង នៅបារាំង បានបិទផ្លូវល្បឿនលឿន និងដុតបំផ្លាញ ទីតាំងបញ្ជាបង់ប្រាក់បង្កផលប៉ះពាល់យ៉ាងខ្លាំង ចរាចណ៍ កក់ស្ទះ ធ្វើឲ្យខាត់បង់ទឹកប្រាក់រាប់រយលានអឺរ៉ូ ។ ការបិទផ្លូវចំពេលដែលពិធីបុណ្យ គ្រីស្មាស ជិត មកដល់ តម្រូវការធ្វើចរាចរណ៍កើនឡើងខ្ពស់ ។

លោក Vinci Autoroutes អ្នកគ្រប់គ្រង បញ្ជាបង់ប្រាក់ផ្លូវធំបំផុតនៅលើបារាំង បានប្រកាសថា ក្រុមបាតុករ បាន គ្រប់គ្រងផ្លូវ នៅ៤០កន្លែងផ្សេងគ្នា ធ្វើឲ្យតំបន់មួយចំនួនត្រូវកាត់ផ្តាច់ ។ ពិសេស គឺទីតាំងបញ្ជាបង់ប្រាក់រងការខូចខាតដោយក្រុមបាតុករ វាយកម្ទេច ស្ថិតនៅតំបន់ Avignon,Orange,Perpignan និង Adage ។

ផ្លូវល្បឿនលឿន A50 តភ្ជាប់រវាងទីក្រុង ម៉ាស៊ីន នឹង Toulou ត្រូវបានបិទទ្វារ ក្រោយក្រុមបាតុករបិទផ្លូវដុតបំផ្លាញបញ្ជាបង់ប្រាក់ ។ លោក Vinci បានឲ្យដឹងថា ទីបញ្ជាបង់ប្រាក់ផ្លូវផ្សេងទៀត នៅតំបន់ Manosque ត្រូវបានដុតបំផ្លាញ។ មានបាតុករ ប្រមាណជាង២០នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែធ្នូ ក្នុងនោះមាន៤នាក់ ត្រូវបានឃុំខ្លួន ។ លោក Vinci បានប្រកាសថា «ក្រុមអ្នកធ្វើដំណើរតាមរថយន្តត្រូវមានការប្រុងប្រយ័ត្នបញ្ចៀសធ្វើដំណើរតាមផ្លូវ ដែលមានក្រុមបាតុករបិទផ្លូវ បញ្ចៀសការកក់ស្ទះ»។

មនុស្សមួយចំនួនបានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍រយៈពេល ប៉ុន្មានសប្តាហ៍ ដើមខែធ្នូ ពិសេស គឺនៅតំបន់ដែលមានបាតុកម្មរារាំង ។ ក្រុមបាតុករអាវកាក់លឿង បានដណ្តើមគ្រប់គ្រងផ្លូវថ្នល់សំខាន់ៗមួយចំនួន នៅបារាំង តាំងពីពាក់កណ្តាលខែវិច្ឆិកា ។ បាតុករ ក៏បានបំផ្លាញរ៉ាដា ចរាចរណ៍រាប់រយគ្រឿង រួមជាមួយឧបករណ៍ផ្សេងៗ១៦០០ឧបករណ៍ ។ ក្រសួងមហាផ្ទៃបារាំង បានអំពាវនាវដល់ក្រុមបាតុករ រក្សាការអត់ធ្មត់ មិនត្រូវធ្វើឲ្យខូចខាតដល់សម្ភារសាធារណៈ ។

លោក Vinci បានលើកឡើងថា បាតុករ បានបំផ្លាញទ្រព្យសម្បត្តិរដ្ឋ រាប់សិបលានអឺរ៉ូ នេះមិនគិតទាំងបញ្ជាបង់ប្រាក់ ដែលមិនអាចដំណើរការបានដោយសារតែការបំផ្លាញពីក្រុមបាតុករ ៕


ចែករំលែក៖