ព័ត៌មានទាន់ហេតុការណ៍៖

អេហ្ស៊ីបរកឃើញ​ផ្នូរព្រះសង្ឃរាជ​​អាយុកាលជាង៤៤០០ឆ្នាំ

ចែករំលែក៖

ក្រុមបុរាណវិទូ​របស់ប្រទេសអេហ្ស៊ីប​បានរកឃើញ​ផ្នូរ​​​ដ៏ល្អឥតខ្ចោះ មានរយៈពេល​ជាង៤៤០០ឆ្នាំ ដែលកប់សាកសព​ព្រះសង្ឃរាជ និងក្រុមគ្រួសារ​របស់គាត់​នៅក្នុងប្រទេសអេហ្ស៊ីប ។ ព័ត៌មាននេះ​ត្រូវបាន​អាជ្ញាធរអេហ្ស៊ីបប្រកាសឲ្យដឹងកាលពីថ្ងៃទីសៅរ៍ សប្តាហ៍មុន ។

ផ្នូរ​នោះ ​ត្រូវបានរកឃើញនៅក្នុងតំបន់ Saqqara ភាគខាងត្បូង ទីក្រុង Cairo ។ ទីកន្លែងនោះ​ពោរពេញទៅដោយវត្ថុបុរាណ៍ដ៏សម្បូរបែប​របស់ប្រទេសអេហ្ស៊ីប ។

រដ្ឋមន្ត្រីវត្ថុបុរាណរបស់អេហ្ស៊ីប លោក Khaled al-Anani បានថ្លែងថា ផ្នូរ​ព្រះសង្ឃរាជ​ដែលទើបរកឃើញនេះ អាចមានតាំងពីសម័យកាលគ្រប់គ្រង​ដោយព្រះមហាក្សត្រអង្គទី៣ ព្រះនាម Neferirkare Kakai រជ្ជកាល​ទី៥​​ នៃសម័យបុរាណអេហ្ស៊ីប ៕


ចែករំលែក៖