ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារផ្លូវភេទ ត្រូវជាប់គុករហូតដល់៣៥៧ឆ្នាំ

ចែករំលែក៖

បុរសអាមេរិកម្នាក់ត្រូវតុលាការរកឃើញទោសកំហុស ពីបទរំលោភបំពានផ្លូវភេទទៅលើមិត្តរួមបន្ទប់៤នាក់ ហើយត្រូវសម្រេចដាក់ទោសរហូតដល់៣៥៧ឆ្នាំ ។

បុរសខាងលើឈ្មោះ Jue Lovchik អាយុ៥០ឆ្នាំ ត្រូវតុលាការក្នុងតំបន់រកឃើញថា កាលពីជាង២០ឆ្នាំមុន គាត់បានរំលោភបំពានផ្លូវភេទទៅលើស្ត្រីរួមបន្ទប់ចំនួន៤នាក់ ស្ថិតនៅអគារ អាផាតមែន មួយ ភាគខាងជើង រដ្ឋវើរជីនៀ សហរដ្ឋអាមេរិក ។

កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ផ្សាយថ្ងៃទី១៨ ខែធ្នូ ថា បុរសខាងលើត្រូវបានចៅក្រមរកឃើញប្រព្រឹត្តបទរំលោភបំពានផ្លូវភេទ១៧ដងកាលពីឆ្នាំ១៩៩៥ នៅក្នុងទីក្រុង Reston ផងដែរ៕


ចែករំលែក៖