ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុង បុកអ្នកថ្មើរជើងរបួសធ្ងន់២នាក់ អ្នកបើករថយន្តគេចខ្លួនបាត់

ចែករំលែក៖

ខេត្តបាត់ដំបង៖ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង ដោយមាន​រថយន្ត​មួយគ្រឿង​ត្រូវអ្នកបើកបរ​ក្នុងស្ថានភាព​ស្រវឹងធ្លាក់ភ្នែក បាន​ជ្រុលចង្កូត​ទៅបុក​អ្នក​ថ្មើរជើង២នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់២នាក់កាលពី​យប់​ថ្ងៃចន្ទ ១០ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅ​ផ្លូវ​លេខ​១៥៩C ក្រុមទី១៥ ភូមិប​វេ​ល១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង។

មន្រ្តីនគរបាលចរាចរ ស្រុកបវេលបានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ទី សុខ​ហេង ភេទ​ប្រុស អាយុ៣៤ឆ្នាំ និង​ឈ្មោះ លឹម មួយ​ហួរ ភេទ​ប្រុស អាយុ៣១ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា។ ចំណែក​អ្នកបើកបរ​រថយន្ត​មានឈ្មោះ យិន ឈឹង​ខាន់ ភេទ​ប្រុស អាយុ៣៤ឆ្នាំ រស់​នៅ​ភូមិ​ឃុំ​កើតហេតុ(បាន​រត់​គេចខ្លួនបាត់) ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា រថយន្ដ​បង្ក​ម៉ាក​សាំ​យ៉ុង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ បាត់ដំបង​2B-5539ហើយក្រោយកើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​នាំយក​រថយន្ត​បង្ក​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ៕ សហការី


ចែករំលែក៖