ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿង បើករខ្វះការប្រុងប្រយ័ត្នបុកម៉ូតូពេញទំហឹង របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសយ៉ាងដំណំ ខណៈជិះម៉ូតូដឹកប៊ិដុងប្រេងទៅបុកជាមួយរថយន្តបត់ចូលផ្សារទំនើប កាលពីវេលាម៉ោង១៣និង៤៥នាទីរសៀលនៅចំណុចមុខផ្សារទំនើប ស៊ុបព័រស្ទ័រ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញ ។

អ្នករងរបួស មិនបានប្រាប់ពីអត្តសញ្ញាណភ្លាមៗ ត្រូវបងប្អូនដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្បែរកន្លែងកើតហេតុ។

ប្រភពបានឲ្យដឹងថា មុនកើតហេតុបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ម៉ាស្តារ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-6717 ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ រថយន្តបានព្យាយាមបត់ឆ្វេងចូលផ្សារទំនើបស៊ុព័រស្ទ័រ ក៏ជ្រុលទៅបុកម៉ូតូសង់កូរ៉េដឹកសំបកប៊ិដុងប្រេង ដែលបើកមកពីលិចទៅកើតក្នុងទិសដៅបញ្ច្រាសគ្នា ពេញទំហឹងបណ្តាលឲ្យខ្ទាតម៉ូតូដួលរបួសតែម្តង

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រោយភាគីសងខាងចរចាគ្នាមួយសន្ទុះធំ ចុងក្រោយភាគីសងខាងបានឯកភាពគ្នាទៅផ្ទះរៀងៗខ្លួន ដោយគ្មានអ្នកណា សងអ្នកណា បញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ តុង សីហា


ចែករំលែក៖