ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្ដាយស្លាប់ «តុងទីន» ត្រូវជាប់កាតព្វ កិច្ចកូនឬយ៉ាងណា?

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បញ្ហាឪពុក-ម្តាយ ស្លាប់ ហើយបន្សល់នូវតុងទីនដែលជំពាក់និង ត្រូវបង់រាប់ឆ្នាំទៅថ្ងៃខាងមុខទៀត តើ នរណាជាអ្នកទទួលខុសត្រូវ? កូនៗជា អ្នកទទួលខុសត្រូវជំនួសឬយ៉ាងណា? ជាក់ស្តែង ករណីខាងលើនេះត្រូវបានអ្នកលេងបណ្តាញសង្គមហ៊េសប៊ុកបាន ចែករំលែកបន្តគ្នា អ្នកខ្លះកំពុងមានចម្ងល់ ពាក់ព័ន្ធគណនេយ្យមួយបានបង្ហោះថា ”ចង់សួរទៅបងប្អូនពូមីងថា ពេលលេងតុង ទីនដែលប្រាប់កូនៗទេ?

ឪពុកម្តាយស្លាប់ មានតែ២នាក់បងប្អូន ហើយប្អូនស្រីនៅតូច ខ្លួនទើបអាយុ២១ឆ្នាំ ឥឡូវគេប្តឹងរឿងតុងទីនតាំងគ្នាមិនបានដឹងអ្វីសោះឯណាឯកសារចំនួនទឹកលុយគ្នា មិនដែលឃើញ តើឲ្យដោះស្រាយរបៀប ណា?

តើករណីមន្ត្រីនៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពង់ធំកោះហៅទៅដោះស្រាយរឿងតុងទីននេះ ត្រូវឬអត់ជួយប្រាប់ ផងបានទេ?តើកូនៗមានពាក់ព័ន្ធទេ? បើមានតើមាត្រាប៉ុន្មានហើយចែងក្នុងច្បាប់ណា? ជួយស៊ែរផងបងប្អូនពូមីងលោកតាលោកយាយអើយ!”។

មតិភាគច្រើនបានលើកឡើងចំពោះ បញ្ហានេះថា វាមិនគួរជាការទទួលខុសត្រូវ របស់ក្មេងប្រុសដែលមិនដឹងរឿងនោះទេ។ អ្នកខ្លះបានលើកឡើងដូចទៅនឹងរឿងកំប្លែង ដែលតែងតែនិយាយថា បើចង់បានប្រាក់ ម៉េចមិនស្លាប់ទៅតាមទារ…? យ៉ាងណា ក៏ដោយ វានៅតែមិនជាការទទួលខុសត្រូ​វ របស់ក្មេងប្រុសនោះទេ ។ ផ្ទុយទៅវិញ អ្នក ស្លាប់ទៅហើយមិនគួរបន្សល់ទម្ងន់ទោស ឬទុកឲ្យក្មេងជំនាន់ជាអ្នកដោះស្រាយនោះ ឡើយ ។ បើទោះបីជាអ្នកទោសក៏ត្រូវបាន ដោះលែងឲ្យបងប្អូនយកមកធ្វើបុណ្យដែរ នៅពេលដែលគេស្លាប់ ។

ថ្មីៗនេះ បន្ទាប់ពីឪពុកម្តាយស្លាប់ លោកវរសេនីយ៍ត្រី ផុន សុផល នាយ ការិយាល័យបទល្មើសព្រហ្មទណ្ឌជាមន្ត្រីនគរបាលយុត្តិធម៌ អង្គភាព មន្ទីរយុត្តិធម៌កងរាជ អាវុធហ្ថខេត្តកំពង់ធំបានចេញលិខិតអញ្ជើញ ឈ្មោះ ហេង ដេវិដ អាយុ២១ឆ្នាំ ជនជាតិ ខ្មែររស់នៅភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឲ្យចូលមកកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តកំពង់ធំវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ដើម្បី មកដោះស្រាយដំណើររឿង តុង ទីន ដែល មានការពាក់ព័ន្ធជាមួយឈ្មោះ អុឹង សៀវ ហៀង ភេទស្រី អាយុ៤០ឆ្នាំ (ម្តាយ) មុខរបរលក់ដូរ រស់នៅភូមិក្រចាប់ សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកវរសេនីយ៍ត្រី ផុន សុផល នាយ ការិយាល័យបទល្មើសព្រហ្មទណ្ឌជាមន្ត្រីនគរបាលយុត្តិធម៌ អង្គភាព មន្ទីរយុត្តិធម៌ កងរាជអាវុធហ្ថខេត្តកំពង់ធំបានឲ្យដឹងថា “តាមដំណើរកាលចាប់ផ្តើមលេងតុងទីន មានអ្នកផ្សេងជាអ្នកធានាឲ្យម្តាយយុវជនខាងលើដើម្បីបានចូលលេងនឹងគេក្រោយពេលលេងជាច្រើនខែនៅសល់លុយ ប្រហែលជាងមួយម៉ឺនដុល្លារម្តាយយុវជនខាងលើបានស្លាប់ អ្នកដែលធានានោះចង់ហៅយុវជនខាងលើដើម្បីមកពន្យល់ប្រាក់ទូទាត់ថា លុយនៅសល់ប៉ុន្មាន អស់ប៉ុន្មាន ព្រោះមានអ្នកលេងខ្លះបានដេញនិងអ្នកខ្លះទៀតមិនទាន់ដេញដើម្បីកុំឲ្យយុវជនខាងលើខាតពេក ។

ប៉ុន្តែដោយសារតែអ្នកធានាដែលហៅយុវជនខាងលើពិបាកហៅ ក៏បានពឹងកម្លាំង កងរាជអាវុធហត្ថឲ្យជួយហៅហើយលោកវរសេនីយ៍ត្រី ផុន សុផល នាយការិយាល័យ បទល្មើសព្រហ្មទណ្ឌជាមន្ត្រីនគរបាល យុត្តិធម៌ អង្គភាព មន្ទីរយុត្តិធម៌កងរាជអាវុធ ហ្ថខេត្តកំពង់ធំ ក៏បានចេញលិខិតអញ្ជើញយុវជនខាងលើដើម្បីដោះស្រាយដំណើររឿង តុងទីនជាមួយអ្នកធានា ។

លោកវរសេនីយ៍ត្រី ផុន សុផល បន្ថែម ថា យុវជនខាងលើមិនទាន់ដឹងរឿងដែលសមត្ថកិច្ចពន្យល់ផង ស្រាប់តែបង្ហោះថាសមត្ថកិច្ចចេញដីកាកោះហៅគាបសង្កត់ធ្វើរឿងព្រហ្មទណ្ឌចោទប្រកាន់រឿងផ្សេង។

លោកបន្តថា នៅព្រឹកនេះយុវជនខាង លើនិងសាច់ញាតិបានចូលមកតាមការ អញ្ជើញ ហើយលោកពន្យល់ថា យើងគ្មាន បំណងអាក្រក់គ្មានចេតនាណាមួយធ្វើរឿងព្រហ្មទណ្ឌទទួលឬដាក់ពាក្យបណ្តឹងលើរឿងខាងលើទេ គ្រាន់តែថាក្នុងនាមខ្ញុំជា ចាស់ទុំ អញ្ជើញប្អូនមកដើម្បីទូទាត់ប្រាក់រឿងតុងទីន ព្រោះមេតុងទីនចង់ឲ្យមាន សមត្ថកិច្ចធ្វើសាក្សី។ គ្មានចេតនាណា មួយធ្វើឲ្យប្អូនខាតបង់នោះទេ”។

សូមរំឭកថា កាលពីថ្ងៃព្រហស្បតិ៍ ៦កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២០និង៣០នាទី មានករណី ឃាតកម្មនៅផ្ទះឈ្មោះ ហេង សុវណ្ណារ៉ា (ហៅឡឹង)នៅភូមិបល្ល័ង្កលិច សង្កាត់ ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បាន ប្រើប្រាស់កាំភ្លើងខ្លីម៉ាករឡូបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនឈ្មោះ ស៊ុន ពៅ បន្ទាប់ មកបានបាញ់សម្លាប់ខ្លួនឯង ។

ជនល្មើសជាប្តីឈ្មោះហេង សុវណ្ណារ៉ា អាយុ៤៧ឆ្នាំ មុខរបរលក់បាយ គុយទាវ នឹងលាងរថយន្ត ស៊ីឈ្មោះពិការ វ៉ាន់ ធី កងពលតូចអន្តរាគមន៍លេខ១២ឈរជើងនៅអានសេះខេត្តព្រះវិហារ បច្ចុប្បន្នជា អតីតយុទ្ធជន។ សពប្រពន្ធឈ្មោះ ស៊ុន ពៅ អាយុ៣៧ឆ្នាំ មុខរបរលក់បាយ គុយ លាងរថយន្ត ។

ជុំវិញករណីដែលសមត្ថកិច្ច ខេត្តកំពង់ ធំចេញលិខិតកោះហៅក្មេងប្រុសឈ្មោះ ហេង ដេវីដ ឲ្យចូលមកដោះស្រាយបញ្ហា តុងទីនដែលម្តាយខ្លួនស្លាប់ទៅហើយនោះ មជ្ឈដ្ឋាននានាកំពុងរង់ចាំមើលចំណាត់ការ របស់ក្រុមសមត្ថកិច្ចខេត្តកំពង់ធំជាបន្តទៅ ទៀត ។ ប៉ុន្តែុយ៉ាងណាក៏ដោយ ភាគហុ៊ន ផ្សេងទៀត (កូនតុងទីន) គួរយោគយល់ ចំពោះព្រលឹងអ្នកស្លាប់ទាំងប្តីប្រពន្ធនោះផង ៕ ហេង សូរិយា


ចែករំលែក៖