ព័ត៌មានទាន់ហេតុការណ៍៖

យុវជនមានបញ្ហាខួរក្បាលធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងផ្ទះបងប្អូនអត់ដឹង

ចែករំលែក៖

ខេត្តបាត់ដំបង: មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅម៉ោង៨និង២០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ១៣ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ខណ:ដែលគេ​ប្រទះ​ឃើញសព​យុវជនម្នាក់​បានចងកសម្លាប់ខ្លួននៅក្នុងផ្ទះដែលគេសង្ស័យថា ដោយសារមានបញ្ហាខួរក្បាល។

មន្រ្តីនគរបាល ស្រុកបាណន់ បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ខែម តុលា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ បានយកខ្សែនីឡុង មកចងកខ្លួនឯង ជាប់នឹងផ្លានផ្ទះបណ្តាលឲ្យស្លាប់ដោយគ្មានបងប្អូនសាច់ញាតិដឹងឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ​សពដល់កន្លែង​កើតហេតុ និងបានសន្និដ្ឋានថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយវិធីចងកដោយ​សារ​បញ្ហាខួរក្បាលប្រាកដមែនទើបប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖