ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទ ដាក់ឧបករណ៍ខុសច្បាប់របស់ក្រុមខិលខូច នៅតំបន់អភិរក្សឡូត៍នេសាទលេខ២ ក្នុងស្រុកឯកភ្នំ នៅតែបន្តកើតមាន ទោះបីមានការបង្រ្កាប

ចែករំលែក៖

ខេត្តបាត់ដំបង៖ ​តំបន់អភិរក្សត្រីឡូត៍លេខ២គេចាត់ទុកថា ជាជង្រុកត្រីធំបំផុតក្នុងតំបន់ទន្លេសាប ខេត្តបាត់ដំបង សេចក្តីរាយការណ៍ឲ្យដឹងថា នៅរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ បទល្មើសនេសាទត្រីដាក់ ឧករណ៍បណរ៉ាវសំណាញ់ ក្រឡាញឹក ដែលមានប្រវែង១ទៅ២គីឡូម៉ែត្រនៅក្នង ភូមិសាស្រ្ត ឃុំកោះជីវាំងស្រុកឯកភ្នំ ខេត្តបាត់ដំបង បទល្មើសនេសាទត្រី ប្រើឧបករណ៍ហាមឃាត់ ខុសច្បាប់ បន្តនៅតែកើតមាន នៅតាមទីកន្លែងមួយចំនួនទៀតជាដដែល ។

បទល្មើស នេសាទត្រីនៅតំបន់នោះសេចក្តីរាយការណ៍ពីអ្នកភូមិក្នុងតំបន់នោះឲ្យដឹងទៀតថាហាក់បីមិន ទាន់ដោះស្រាយឲ្យមានប្រសិទ្ធភាពនៅឡើយនោះទេទោះបីក្នុង រយៈពេលមួយ សប្តាហ៍មុននេះគេឃើញសមត្ថកិច្ចចម្រុះ២ក្រុមនៃខេត្តបាត់ ដំបងបានចុះទៅ បង្រ្កាបជាបន្តបន្ទាប់និងដកហូត ដុតកំទេចចោលឧបករណ៍ នេសាទត្រី ខុសច្បាប់នៅក្នុងតំបន់ឡូត៍ លេខ២ យ៉ាងណាក៏ដោយនោះ ។

ការចុះបង្រ្កាប ការនេសាទត្រី ខុសច្បាប់តំបន់នោះពីសំណាក់ សមត្ថកិច្ចក្រោយ ពីព័ត៌ មានក្នុងស្រុក បានផ្សព្វ ផ្សាយអំពីសកម្មភាពការ នេសាទខុសច្បាប់ កំពុងកើតមាននៅឡូត៍លេខកំពុងរងការ វិនាសបាត់បង់ធនធានត្រីធម្មជាតិ ដោយអំពើទុច្ចរិត ពីក្រុមខិលខូចចាប់យកត្រីប្រើ ប្រាស់ឧករណ៍ នេសាទ ត្រីខុសច្បាប់ ដែលសង្ស័យ មានការឃុបឃិតជាមួយមន្រ្តីជំនាញ និង សមត្ថកិច្ច ជាច្រើនស្ថាប័នកំពុងឈរជើងនៅក្នុងតំបន់នោះ ។

​សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងឃុំកោះជីវាំងឲ្យដឹងទៀតថា នៅចំណុចបន្ទាយសត្វ អូរាំងជ្រុំ ចំណុចព្រែកស្ពត បឹងកំចី អូរដា ភូមិអន្លង់តាអួ ឃុំកោះជីវាំង ស្រុកឯកភ្នំ ឧបករណ៍នេសាទបរណរ៉ាវ សំណាញ់ក្រឡា ញឹកមាន ប្រវែង១ ទៅ២គីឡូម៉ែត្រ ជារបស់ឈ្មួញធំឈ្មោះ សួរ និងឈ្មោះ វីរ៉ា ពួកគេរស់ នៅភូមិ ព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ​ កំពុងធ្វើសកម្មភាព ដាក់បទល្មើស នេសាទត្រីខុសច្បាប់ នៅទីនោះ ។ មិនតែប៉ុណ្ណោះបទ ល្មើសនេសាទត្រីត្រូវ ប្រជាពលរដ្ឋរាយការណ៍ឲ្យដឹងទៀតថា ក៏កើតមាននៅចំណុច ព្រែកចុងអង្រង ភូមិថ្វាង ឃុំកោះជីវាំង ដែល មានឈ្មួញធំឈ្មោះ ស៊ឹម ហន និងបទ ល្មើសឧបករណ៍ នេសាទចាប់យកត្រី ខុសច្បាប់នៅកើតមាន តាមតំបន់មួយ ចំនួនទៀតក្នុង ឡូត៍លេខ២ នោះផងដែរ ។

​សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឲ្យដឹងទៀតថា ការនេសាទត្រីខុសច្បាប់ មិនត្រឹមតែកើតមាននៅក្នុងតំបន់ឡូត៍អភិរក្សត្រីលេខ២តែប៉ុណ្ណោះនោះទេ បទល្មើសក៏កើតមាននៅចំណុចបឹងទន្លេសាបថែមទៀត ដែលក្រុមខិលខូច ដាក់ឧបករណ៍នេសាទត្រីខុសច្បាប់ម៉ាញ និងស៊ីប ប្រើប្រាស់ដោយទូក ស៊ីន ខ្នាត ធំដាក់សំណាញ់ក្រឡាញឹកអូសនិងរុញចាប់យកទាំងត្រីតូចនិងត្រីធំផងដែរ ។ ការប្រើប្រាស់ឧករណ៍នេសាទត្រីខុសច្បាប់តំបន់ទន្លេសាបគេស្គាល់ឈ្មោះ ចំរើន រស់នៅស្រុកមោងប្ញស្សី ហើយមកស្នាក់នៅ ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ជាមេខ្យល់ធំ ដែលប្រើប្រាស់ឧករណ៍ម៉ាញ និងស៊ីប បរណរ៉ាវ ចាប់ យកត្រី ។

​ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចាប់យកត្រីក្នុងតំបន់ទន្លេសាប ការកាប់ទន្រ្តាន និងដុតព្រៃលិចទឹកជា ជម្រកត្រីពង នោះហើយ ដែលប្រជា ពលរដ្ឋនៅតំបន់នោះអះអាងថា បានធ្វើឲ្យទិន្នផលត្រី នៅឆ្នាំនេះ មានការ ថយចុះ ។ បញ្ហានោះធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងក្នុងតំបន់បឹងទន្លេសាប ដែល ប្រកបមុខរបរនេសាទត្រីជាលក្ខណៈគ្រួសារ រកទទួលទានចិញ្ចឹមជីវិត ប្រចាំថ្ងៃ កំពុងមានការព្រួយបារម្ភ ។

​ជុំវិញកើតមានបទល្មើសនេសាទត្រីខុសច្បាប់នៅតំបន់ឡូត៍នេសាទលេខ២ នាយខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ដំបង លោក ជួង សុភា បានប្រាប់អ្នក សារព័ត៌មានយើងនៅរសៀលថ្ងៃទី២០ ខែធ្នូ នេះថា បញ្ហាបទល្មើសនេសាទត្រី ខុសច្បាប់នៅតំបន់ឡូត៍លេខ២ កាលពីសប្តាហ៍មុននេះ លោកបានដឹកនាំ សមត្ថកិច្ច ចម្រុះចុះទៅបង្រ្កាបជាច្រើនកន្លែង ។ សមត្ថកិច្ចនិងបន្តចុះបង្រ្កាបថែម ទៀត ក្នុងវិធានការទប់ស្កាត់ការនេសាទត្រីខុសច្បាប់ ៕ សំ វិច្ឆិកា


ចែករំលែក៖