ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ អរគុណវីរជនស្នេហាជាតិទាំងអស់ដែលបានលះបង់គ្រប់យ៉ាងដើម្បីសន្តិភាពពេញផ្ទៃប្រទេស

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បាន អរគុណវីរជនស្នេហាជាតិទាំងអស់ដែលបានលះបង់គ្រប់យ៉ាងដើម្បីសន្តិភាពពេញផ្ទៃប្រទេស ។

សម្តេចបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ ថ្ងៃទី២៣ ​ខែធ្នូ យ៉ាងដូច្នេះថា ៖

«អរគុណវីរជនស្នេហាជាតិទាំងអស់ដែលបានលះបង់គ្រប់យ៉ាងដើម្បីសន្តិភាពពេញផ្ទៃប្រទេស។

សូមបងប្អូនជនរួមជាតិស្វែងយល់នូវបទចំរៀងទី១​បទ មានចំណងជើងថា “ឆ្នួនផ្ទុះសន្តិភាព”​ដែលនិយាយពីរឿងរាវនៃនយោបាយឈ្នះៗ ដែលបាននាំកម្ពុជាទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសមកទល់សព្វថ្ងៃ ក្រោមនយោបាយឈ្នះៗរបស់សម្ដេចតេជោ ហ៊ុន សែន។

ឆ្នួនផ្ទុះសន្តិភាព

I. សង្រ្គាមអាវុធ ប្រយុទ្ធបែកផ្សែង ម្ដងគេម្ដងឯងតែងបង្ហូរឈាមនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាម គ្មានបង្ហូរឈាម នាមខ្មែររួមជាតិៗ ។

II. សម្ដេចអគ្គ មគ្គុទេសក៏បញ្ចប់ សង្រ្គាមធុញថប់ ចប់វាលពិឃាដសំឡេងអាវុធ បិទលែងឮទៀត ឆ្នួនផ្ទុះសន្តិភាព រាបដល់ទល់ដែនៗ ។

III. សមាហរណកម្ម ឆ្នាំ ៩៨ ឯកភាពទឹកដី ថ្វីដៃតេជោសែនម៉ាឡៃប៉ៃលិន កំរៀងព្រំដែន ដីឃុំតាសែន សំពៅលូនភ្នំព្រឹកៗ ។

IV. សំឡូតតាសាញ់ សំឡាញ់ជួបជុំ ជួរភ្នំចិនយំ បារាំងធ្លាក់ទឹកតេជោតេជៈ អគ្គស្ថាបនិក សន្តិភាពពន្លឹក ពន្លឺឈ្នះឈ្នះៗ ។

V. នយោបាយសន្តិភាព ពហុវិជ្ជាមាន គុណធម៌សម្បទាន មេរៀនប្រវត្តិសាស្រ្តវីរភាពតេជោ នយោបាយឈ្នះឈ្នះ ខ្ពង់ខ្ពស់ជ្រៅជ្រះ ត្រចះត្រចង់ៗ ។

VI.បោះបង់រឹតត្អឹង ចាប់យករឹងមាំ អនុវត្តន៍ស័ក្តិសម ដឹកនាំស្មោះត្រង់យុទ្ធសហការី ស្មារតីលៈបង់ ខ្ពង់ខ្ពស់ផូរផង់ ចង់បានសន្តិភាពៗ។

VII. វិមានឈ្នះឈ្នះ ជាទស្សនទាន សន្តិភាពវិជ្ជមាន វិធានជ្រួតជ្រាបជ័យយោជ័យយោ តេជោសន្តិភាព ល្បីពេញផ្ទៃរាប ឋាមភាពឈ្នះឈ្នះៗ ។

VIII.មោទនភាពខ្មែរ រួមថែសមិទ្ធផល ដែលយើងតម្កល់ ជាប្រវត្តិសាស្ត្រ គាំទ្រសម្ដេច ហ៊ុន សែន តេជះ វិមានឈ្នះឈ្នះ រៈសុខសន្តិភាព រៀងរៀបនិរន្តរ៍» ៕


ចែករំលែក៖