ខេត្តព្រះសីហនុ៖ អតីតអ្នកចម្រៀង ក្លាយជាសេដ្ឋីវ័យក្មេង លោក ឡេង ណាវ៉ាត្រា ដែល្បីល្បីល្បាញខាងជំនួញដីធ្លីនោះបានបញ្ចេញគម្រោងថ្មីលើទឹកដីនៃខត្តព្រះសីហនុ បន្ទាប់ពីអតីតពលកររូបនេះជោគជ័យខ្លាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺរួចមក ។ គម្រោង បុរីឡេង ណាវ៉ាត្រា នៅក្រុងព្រះសីហនុ បានបើកសម្ពោធហើយ កាលពីថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០១៨ ជំនួញលើទឹកដីនេះ ខណៈតំបន់នេះកំពុងតែកក្រើករឿងដីធ្លីនេះ ។
ក្រោយពីមើលគម្រោងរកស៊ីរួមគ្នាជាមួយតារាចម្រៀង ខេមរៈ សិរីមន្ត និងព្រាប សុវត្ថិលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបោះជំហានថ្មីទៀតជាមួយដៃគូជំនួញជាអ្នកជំនួញធំមិនមែនជាអ្នកសិល្បៈឡើយ លើទឹកដីក្រុងព្រះសីហនុ សម្រាប់គម្រោងដីឡូត៍មានតម្លៃពិសេសៗជាច្រើនប្រភេទ ។ លោក ឧកញ៉ាបញ្ជាក់ឲ្យដឹងថា ក៏ព្រោះតែ មុខជំនួញនេះខ្លួនបានចុះកុងត្រាជាមួយគ្នាយូរហើយ និង ម្យ៉ាងទៀតដូច ធ្លាប់បានលើកឡើងការរកស៊ីរបស់ លោកមិនមានគោលដៅតែជាមួយអ្នកសិល្បៈឡើយ ពោលអ្នកជំនួញរូបណាក៏អាចចូលហ៊ុនរកស៊ីជាមួយគ្នាបានដែរ សំខាន់តើយើងអាចទុកចិត្តគ្នាបាន ហើយអាចធ្វើការជាមួយគ្នាបានឬយ៉ាងណា ។
គម្រោងវិនិយោគខាងលើបានធ្វើលើផ្ទៃដី១៥០ហិកតា ដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិ ទូលទទឹង២ ឃុំ ទូលទទឹង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ចម្ងាយប្រហែល២០គីឡូម៉ែត្រពី ក្រុមកំពង់សោម ។ ទុនវិនិយោគសរុប ប្រហែលជាង១០០លានដុល្លារ ដោយដៃគូជំនួយរបស់លោកម្នាក់ទៀត គឺជាអ្នកចែកចាយម៉ូតូហុងដា ផ្ដាច់មុខដល់ទៅ២ខេត្ត ព្រៃវែង និង ខេត្ត ស្វាយរៀង ។ លោក ឡេង ណាវ៉ាត្រា បានបន្ថែមថា ជាការពិតកំពូលតារាចម្រៀងទាំងពីរខាងលើក៏មានបំណងចង់មកវិនិយោគរួមគ្នាជាមួយលោកលើទឹកដី កំពង់សោមនេះផងដែរ ប៉ុន្តែដូចបានលើឡើងខាងលើ ដោយសារតែលោកបានជាប់កុងត្រាជាមួយគ្នាមុខ ហើយម្ចាស់ភាគហ៊ុនរបស់លោកដោយស្នើឲ្យមានភាគហ៊ុនតែ២នាក់ប៉ុណ្ណោះ ទើបមិនមានវត្តមានតារាទាំងពីរនេះទៅ ប៉ុន្តែគម្រោងបន្ទាប់ទៀតអាចនិងមាន ។ កត្តាដែលហេតុដែលនាំឲ្យអ្នកជំនួញល្បីឈ្មោះទាំងពីររូបនេះ សម្រេចចិត្តមកដាក់ទុនវិនិយោគលើទឹកដីកំពង់សោមនេះក៏ព្រោះតែលោកយល់ឃើញថា កំណើនអចលនទ្រព្យលើទឹកដីដែលកំពុងតែល្បីថា ចិនចូលមកវិនិយោគច្រើននេះ មានសន្ទុះកើនឡើងខ្លាំង ដែលនេះគឺជាឱកាសខ្លាំងបំផុតសម្រាប់អ្នកវិនិយោគ ។
សូមបញ្ជាក់ថា គម្រោងបុរី ឡេង ណាវ៉ាត្រា ក្រុងព្រះសីហនុ មានផ្ទៃដីទាំងអស់១៥០ហិកតា ខណៈដែលគ្រឿងចក្ររាប់រយគ្រឿងកំពុងតែសម្រុកឈូសឆាយ និង ចាក់បំពេញ ទិញរួចរាល់ហើយ ។ ដីនេះបានបែងចែក ជាង១ម៉ឺនឡូ មានឡូត៍ផ្ទះល្វែង ឡូត៍ វីឡា ឡូត៍ ខនដូ ឡូត៍ ឃ្លាំង និង ឡូត៍ សង់ផ្ទះជួលជាដើម ក្នុង១ឡូតិចាប់ពីជាង៤ពាន់ដុល្លាររហូតជាង២០ម៉ឺនដុល្លារ អាស្រ័យលើទីតាំង ។ គ្រាន់តែបើកគម្រោងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨មានអតិថិជនបានសម្រុកទិញ បានរហូតជាង១០០០ពាន់ឡូត៍ឯណោះ ហើយអតិថិជនភាគច្រើន គឺជាអ្នករស់នៅតំបន់នោះតែម្ដង ព្រោះពួកគេបានដឹងយ៉ាងច្បាស់ពីហេងហេងដីនៅទីនោះច្បាស់ ។ ដោយសន្ទុះនៃការគាំទ្រប្រកបដោយទំនុកចិត្តបែបនេះ លោក ឡេង ណាវ៉ាត្រា បានវាយតម្លៃវា ដី១លន្លែងនេះ អាចយ៉ាងយូរ២ទៅ៣ខែ និងធ្វើការលក់ចេញអស់តែម្ដង ហើយលោកនិងស្វែងរកទីតាំងដីល្អ ដើម្បីបន្តគម្រោងដីឡូត៍ បន្ទាប់ទៀតលើ ទឹកដីក្រុងព្រះសីហនុនេះ៕ វឌ្ឍនា