ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពប៉ូលិសមីយ៉ាន់ម៉ានៅបន្ទាត់ព្រំដែនបង់ក្លាដែស

ចែករំលែក៖

សាកសពប៉ូលិស​មីយ៉ាន់ម៉ា​ត្រូវបានគេប្រទះឃើញ​​កាលពីថ្ងៃទី២៣ ខែធ្នូ នៅបន្ទាត់ព្រំដែន មីយ៉ាន់ម៉ា បង់ក្លាដែស បន្ទាប់ពីប៉ះទង្គិច​ជាមួយក្រុមខ្មាន់កាំភ្លើង​​មិនស្គាល់ឈ្មោះ​កាលពីសប្តាហ៍កន្លង ។

ប៉ូលិសម្នាក់​បានបាត់ខ្លួន​តាំងពីថ្ងៃទី១៧ ខែធ្នូ ខណៈដែលល្បាតនៅតាមព្រំដែននោះ ត្រូវបានរកឃើញសាកសពហើយកាលពីថ្ងៃទី២១ ធ្នូ ដោយស្នាមរបួស​នៅត្រង់មុខ ដៃ និងជើង ។ ប៉ូលិសផ្សេងទៀត​ក៏រងរបួសផងដែរ ។

ទីតាំងដែលផ្ទុះអំពើហិង្សា​នោះ ស្ថិតនៅព្រំប្រទល់​ទីប្រជុំជន Maungdaw ។ ទីនេះ​ធ្លាប់ផ្ទុះនូវអំពើហិង្សា​កាលខែសីហា ឆ្នាំ២០១៧ ធ្វើឲ្យជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាង​ជាង​៧៣០០០នាក់​ភៀសខ្លួនពីមីយ៉ាន់ម៉ា​ទៅកាន់បង់ក្លាដែស ។

យោធាមីយ៉ាន់ម៉ា​បានចាត់វិធានការ​បោសសម្អាត​ក្រុម​ឧទ្ទាម​ដែលតែងតែឆ្មក់​មកលើកងកម្លាំងសន្តិសុខរដ្ឋាភិបាល ។ ប៉ុន្តែសកម្មភាពរបស់យោធា​បានធ្វើឲ្យមានរិះគន់​ពីអង្គការពិភពលោក ដោយសារ​ថា មានសកម្មភាព​ចាប់រំលោភ ការសម្លាប់ របៀបទៅនឹងបទប្រល័យពូជសាសន៍​ជនជាតិរ៉ូហ៊ីងយ៉ា ។

ខាងកម្លាំងការពារព្រំដែន​បង់ក្លាដែស​និយាយថា ទាហានរបស់លោក មិនពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃទី១៧ ខែធ្នូនោះឡើយ ។ ប៉ុន្តែ​បាន់ស្នូរគ្រាប់កាំភ្លើងផ្ទុះទៅវិញទៅមកនៅបន្ទាត់ព្រំដែន ។

បង់ក្លាដែស និងមីយ៉ាន់ម៉ារួមគ្នាស៊ើបអង្កេត​រកឃើញសាកសពប៉ូលិសខាងលើ​កាលពីថ្ងៃទី២១ ធ្នូ ហើយមកដល់ពេលនេះ ក្រុមខ្មាន់កាំភ្លើងដែលបាញ់តដៃជាមួយប៉ូលិសមីយ៉ាន់ម៉ា មិនទាន់ត្រូវបានស្គាល់​នោះទេ ខណៈកំពុងស៊ើបអង្កេត ៕


ចែករំលែក៖