ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាល​អាមេរិក​ អាចបើកដំណើរការវិញ​រហូតដល់ឆ្នាំក្រោយ

ចែករំលែក៖

រដ្ឋាភិបាលអាមេរិក ដែលបានប្រកាសបិទទ្វារ​​កាលពីរាត្រីថ្ងៃសុក្រ សប្តាហ៍មុននោះ អាច​បន្តការបិទទ្វារដោយផ្នែកខ្លះនេះ ​រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ។

នាយបុគ្គលិករដ្ឋបាល​ដូណាល់ ត្រាំ លោក Mich Mulvaney បានថ្លែងដូច្នេះ ដោយសង្ឃឹមថា ខាងគណៈប្រជាធិបតេយ្យ បោះបង់គោលជំហររឹងត្អឹងពួកគេ គាំទ្រ​​គម្រោងចំណាយមូលនិថិ​៥ពាន់លានដុល្លារ​របស់ប្រធានាធិបតី ដើម្បី​សាងសង់ជញ្ជាំងព្រំដែន ។

ប៉ុន្តែទោះបីយ៉ាងណា សមាជិកព្រឹទ្ធសភា​មួយរូប​នៃគណបក្សប្រជាធិបតេយ្យ​បង្ហើបថា គណបក្ស​​របស់លោក​ប្រឆាំង​ដាច់ខាតគោលនយោបាយ​ចំណាយថវិកា​ណាមួយដើម្បីសាងសង់​របង​ព្រំដែននោះ ។

លោកដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានថ្លែងនៅលើបណ្តាញសង្គមថា វិធីតែមួយគត់​បញ្ឈប់​​គ្រឿងញៀន, ក្រុមជនពាល, ជួញដូរមនុស្ស និងក្រុមឧក្រិដ្ឋជន​ដទៃផ្សេងទៀត​ចូលមកទឹកដី​អាមេរិកបាន គឺមានតែវិធី​សាងសង់ជញ្ជាំង ឬរបាំង​នៅតាមព្រំដែនប៉ុណ្ណោះ ។ ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (Drones) និងឧបករណ៍ដទៃផ្សេងទៀត វាទំនើបមែនហើយ ប៉ុន្តែហួសសម័យកាល ជញ្ជាំង​ព្រំដែន​ប៉ុណ្ណោះ ដែល​មានប្រសិទ្ធភាព ៕


ចែករំលែក៖