នៅថ្ងៃទី២៣ ខែធ្នូ ប្រព័ន្ធផ្សព្វផ្សាយ នៅតំបន់មជ្ឈឹមបូព៌ា បានផ្សាយថា កម្លាំងទាហានអាមេរិក កំពុងតែឡើងគម្រោង បង្កើតទីតាំងយោធានៅក្នុងខេត្ត Erbil ភាគខាងជើង ប្រទេសអ៊ីរ៉ង់ ។
បណ្តាញទូរទស្សន៍ Al Arabiyah បានផ្សាយថា អាមេរិក បានត្រៀម លក្ខណសម្រាប់បញ្ចូនទាហាន ពីស៊ីរីទៅកាន់ទីតាំងនៅក្នុងប្រទេសអ៊ីរ៉ង់វិញ ក្រោយពេលទីក្រុងវ៉ាស៊ីនតោនបង្កើតទីតាំងនៅខេត្ត Erbil ប្រទេសអ៊ីរ៉ង់។ក្រៅពីនេះអាមេរិក ក៏បានសម្រេច សាងសង់ទីតាំងយោធាផ្សេងទៀតនៅក្នុងតំបន់ Harir ជិត ស្រុក Shaqlaqah ។
កម្លាំងទាហានអាមេរិក ប្រមាណ២ពាន់នាក់ នឹងផ្លាស់ប្តូរទៅកាន់ទីតាំង នៅចម្ងាយពីព្រំដែនអីរ៉ង ប្រមាណ ៦០ គីឡូម៉ែត្រតែប៉ុណ្ណោះ ។ ពាក់ព័ន្ធនិងការបង្កើត ទីតាំងថ្មីនៅក្នុងប្រទេសអ៊ីរ៉ង់ សារព័ត៌មានក្នុងស្រុកបានផ្សាយថា ទាហានអាមេរិក និងសាងសងទីតាំងយោធាថ្មីនៅខេត្ត Anbar ភាគខាងលិច អ៊ីរ៉ង់ ជិតព្រំដែនស៊ីរី ។
កន្លងមករដ្ឋាភិបាលអ៊ីរ៉ង់ បានសហការជាមួយអាមេរិក ដើម្បី កាត់បន្ថយចំនួនទាហានអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ ។បច្ចុប្បន្ន ទាហានអាមេរិក ជាង៥ពាន់នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់ដើម្បីផ្តល់ជំនួយក្នុងការវាយប្រហារក្រុមភេរវកម្ម IS ៕