ចិនជាប្រទេសដំបូងគេបង្អស់ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ៣ពាន់លានដុល្លារ អាមេរិក កាលពីឆ្នាំ២០១៥ ដើម្បីទិញប្រព័ន្ធមីស៊ីល ការពារដែនអាកាស ទំនើបបំផុត ពីរុស្ស៊ី ។ កាលពីខែឧសភាឆ្នាំ២០១៨ ប្រព័ន្ធមីស៊ីលទាំងនោះបានប្រគល់ទៅឲ្យប្រទេសចិនតាមការកំណត់។
កម្លាំងទាហានរំដោះប្រជាជនចិន PLA បានចាប់ផ្តើមសាកល្បងដោយជោគជ័យនូវមីស៊ីលការពារ S-400 Triumf ទិញពីរុស្ស៊ី។ នៅពេលសាកល្បង S-400 បានបាញ់ចំគោលដៅមានចម្ងាយ២៥០គីឡូម៉ែត្រ ក្នុងល្បឿន៣គីឡូម៉ែត្រ ក្នុងមួយវិនាទី ។
តាមរបាយការណ៍ កម្លាំងទាហានការពារជាតិចិនបានប្រើប្រាស់ប្រព័ន្ធ ប្រឆាំងនឹងរលក់ធាតុអាកាស រ៉ាដា ប៉ុន្តែមីស៊ីលនៅតែវាយប្រហារចំគោលដៅដូចការគ្រោងទុក។
កិច្ចព្រមព្រៀងទិញមីស៊ីល S-400 មានតម្លៃ៣ពាន់លានដុល្លារ បានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ ហើយប្រព័ន្ធមីស៊ីលដំបូង បានប្រគល់ទៅឲ្យចិននៅក្នុងឆ្នាំ២០១៨នេះ ។ ក្រោយពេលចិន ទិញមីស៊ីល S-400 ពីរុស្ស៊ី ប្រទេសជាច្រើន ក្នុងតំបន់ ក៏បានសម្រេចទិញមីស៊ីលទំនើបនេះក្នុងនោះមានឥណ្ឌា ទួរគី សាឌីអារ៉ាប៊ីនិង ប្រទេសមួយចំនួនទៀត ។
បើទោះបីអាមេរិក ប្រតិកម្ម និងគំរាមដាក់ទណ្ឌកម្ម ទៅលើប្រទេសណាដែលទិញអាវុធ ពីរុស្ស៊ីតែ ប្រទេសទាំងនោះនៅតែបន្តទិញ ដើម្បីពង្រឹងសម្ថភាពការពារជាតិ ៕