ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ នៅ​បេន​ឡាន​ផ្សារ​វាលរេញ​ ជាមួយ​នឹង​ថ្នាំ​ញៀន​ ចំនួន​៣​ កញ្ចប់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៥:៤៥ នាទី នគរបាលស្រុកព្រៃនប់ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយករណី​ នៅចំណតរថយន្ត​ផ្សារ​វាល​រេញ​ ឃុំ​វាលរេញ​ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ ឈ្មោះ ឃ្លាំង វុទ្ធី​ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ​ភូមិ​២ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំ​ស្រួច​ ខេត្តកំពុងស្ពឺ ។

ដកហូត វត្ថុតាងរួមមាន៖ ម្សៅក្រាម​ សង្ស័យជា សារធាតុញៀន ចំនួន ៣កញ្ចប់ ទូរស័ព្ទ១គ្រឿង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖