ព័ត៌មានទាន់ហេតុការណ៍៖

ជួបប្តីហេងស៊យ ខែមុនដឹកប្រពន្ធបោះចោលនៅខេត្តកំពងធំ ម្តងនេះបោះចោលនៅស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ មិនដឹងជាមានកម្មក្រាស់ ឬមានវាសនាអាក្រក់បែបណានោះទេ ដែលស្រ្តីម្នាក់បាន ជួបប្តីហេងស៊យមិនបានរៀបការពេញច្បាប់ ហើយតែងតែព្យាយាមធ្វើបាបទាំងផ្លូវចិត្ត​និងផ្លូវ​កាយ គ្រាដែលមានកូនក្នុងពោះ៥ខែទៅហើយ បានដឹកយកនាងទៅទម្លាក់ចោលតាមផ្លូវដល់​ទៅ២លើក រួចគេចខ្លួនបាត់ ព្រោះតែចង់បញ្ចៀសការទទួលខុសត្រូវក្នុងគ្រួសារ ។

ជាក់ស្តែងកាលពីវេលាម៉ោង៨យប់ថ្ងៃចន្ទ ២ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែ ធ្នូឆ្នាំ២០១៨ មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ចនគរបាល​ប៉ុ​ស្តិ៏​ នៅ​ភូមិ​ដំណាក់​ធំ៣ សង្កាត់​ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ​រា​ធ​ជ​ធានី​ភ្នំពេញ បន្ទាប់ពី​មានស្រ្តីមានផ្ទៃពោះ៥ខែម្នាក់ ត្រូវប្តីហេងស៊យ ដឹកតាមម៉ូតូយកទៅទម្លាក់ចោល នៅចំណុច​ខាងលើហើយគេចខ្លួនបាត់ ទុកឲ្យនាងជាប្រពន្ធដែលមិនស្គាល់ភ្នំពេញបែរមុខទៅណានោះ អត់បាយក្រហាយទឹក និងរកកន្លែងស្នាក់នៅមិនបានសម្ងំដេកក្រោមសំយាបផ្ទះគេ​ដូចសត្វ​ធាតុ។

គ្រាដែលប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដល់កន្លែងកើតហេតុស្ត្រីខាងលើបាន​រៀបរាប់​ប្រាប់​គេ​ឯង​ទាំងរលីងរលោងទឹកភ្នែកថា នាង​មានឈ្មោះ រី ណា អាយុ២៥ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​នៅផ្ទះ រស់នៅ ខេត្តកំពង់ឆ្នាំង ជា​កូនកំព្រា​ឪពុកម្តាយ។រីឯប្តី​ហេងស៊យនោះមាន​ឈ្មោះ ផេ​ន វុ​ត្ថា អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ខេត្តព្រៃវែង ធ្លាប់​បួស​ជា​លោកសង្ឃហើយសឹកភ្លាម មកស្រលាញ់នាងភ្លាម។ នាងនិងប្តីបានគ្នាជាប្តីប្រពន្ធជាង១ឆ្នាំមកហើយដោយមិនបានរៀបការត្រឹមត្រូវនោះទេ គ្រាន់តែបានសែនព្រេនតិចតួច ហើយមកដល់ពេលនេះនាងមានផ្ទៃជាង៥ខែមកហើយ ។

ស្ត្រី​រងគ្រោះ​បានឲ្យដឹងទៀតថា​កាលពីមួយខែ​មុន​ប្តី​ធ្លាប់​យកនាងទៅ​បោះចោល​នៅ​ខេត្តកំពង់ធំ​ម្តង​រួម​មកហើយ​ព្រោះចង់ដោះដៃ ហើយដោយសារ​ពេលនោះ​រូបគាត់​បានដាក់​ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ហើយត្រូវបាន​សមត្ថកិច្ច​ហៅ​ប្តី​មក​អប់រំយ៉ាងយូរទើប​ព្រម​ទទួលយកនាងធ្វើជា​ប្រពន្ធ​វិញរួចយកនាងទៅ​រស់នៅ​ខាង​ប្តី​ឯ​ខេត្តព្រៃវែងខណៈដែលរូបនាង បាន​ដក​ពាក្យបណ្តឹង​វិញនោះ។លុះមកដល់ថ្ងៃទី២០ខែធ្នូ​ឆ្នាំ២០១៨ប្តី​បាន​លួងលោម​នាងថា​មក​ភ្នំពេញ​ដើម្បីរក​ការងារ​ធ្វើទាំងពីរនាក់ តែពេលមកដល់​ភ្នំពេញ​បាននាំគ្នា​ទៅ​ដេក​នៅផ្ទះ​សំណាក់​មួយអស់​រយៈពេល៣ថ្ងៃមកហើយតែរកការងារធ្វើមិនទាន់បានទេ។

ស្រ្តីរូបនេះបន្តថា មកដល់ថ្ងៃ​ចន្ទ​ទី២៤ធ្នូជា​ថ្ងៃកើតហេតុ​នេះ ស្រាប់តែ​ប្តី​ចិត្ត​អ​ប្រិ​យ៏​បានដឹក យក​រូបនាង​មក​ទម្លាក់ចោល​នៅ​ផ្លូវ​វែង​ស្រេង កែង​និង​ផ្លូវ​ចូល​ផ្សារ​ដី​ថ្មី។ នៅ​ម៉ោង៨យប់​ដោយ​បាត់ប្តីយូរមិនឃើញមកវិញគាត់​បាន​ទូរស័ព្ទ​ទៅរក​ប្តីតែ​មិន​ចូល​សង្ស័យ​បិត​ទូរ​ស័​ព្ទ​រួចហើយ​រូបគាត់​បាន​ទូរស័ព្ទ​ទៅ​បងថ្លៃ​នៅខេត្តព្រៃវែងបែរជាបងថ្លៃ​ឆ្លើយ​មកវិញ​ថា​មិន​ស្គាល់នាង​ទេ​ហើយ​ថែម​គំរាមថា​ឲ្យ​ឈប់​ទូរស័ព្ទទៅគេទៀត ប្រយ័ត្នមានបញ្ហា ។

ក្រោយមកអាជ្ញាធរមូលដ្ឋានបានទំនាក់ទំនងទៅថ្នាក់លើ តែពេលនោះមាន​បុរស​ចិត្តល្អ​ម្នាក់​បាន​ស្ម័គ្រចិត្តដឹក​ស្ត្រី​រងគ្រោះរូប​នេះយកទៅ​ឲ្យស្នាក់នៅក្នុងស្ថានីយ៍​វិទ្យុ​ក្នុងស្រុកមួយដើម្បី​ជួយ​មើលថែមួយរយៈសិន ទម្រាំស្រាវជ្រាវរកប្តីហេងស៊យរបស់គាត់ឃើញមកទទួលយក នាងវិលត្រឡប់ទៅស្រុកកំណើតវិញ ៕ ប្រាថ្នា


ចែករំលែក៖