ភ្នំពេញ៖ ផ្តើមចេញពីយុទ្ធសាស្ត្រកំណែទម្រង់កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) រយះពេល ៥ឆ្នាំ (២០១៤-២០១៩)ជាជ្រុងមួយនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ នីតិកាលទី៦នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៍ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា(ខ.ភ.ម)បានកំណែទម្រង់សីុជម្រៅគ្រប់ជ្រុងជ្រោយ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ពិ សេសការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមដោយផ្អែកលើច្បាប់ជាមូលដ្ឋាន។
នាយកដ្ឋានសោធននិវត្តន៍បើការប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០១៨ និងលេីកទិសដៅអនុវត្តការងារបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកឧត្តសេនីយ៍ឯក សោម រតនា អគ្គនា យករង អគ្គនាយកដ្ឋានយោធសេវា និងជានាយក នាយកដ្ឋានសោធននិវត្តន៍នាថ្ងៃអង្គារ ៣ រោច ខែមិគសិរ ឆ្នាំច សំរិទ្ធឹទ្ធិស័ក ព.ស ២៥៦២ត្រូវថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ដេីម្បីត្រៀមរៀបចំសំណំុបែបបទយោធិនចូលនិវត្តន៍ ។
ក្នុងរបាយការការងារសម្រេចបាន តាមគោលការណ៍ណែនាំពីក្រសួងការពារជាតិ និងអគ្គនាយកដ្ឋានយោធសេវា នាយកដ្ឋានសោធននិវត្តន៍ខិតខំអនុវត្តសម្រេចលទ្ធផលដូចខាងក្រោម÷
រៀបចំស្នើសុំ និងទទួលព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាសសម្រាប់ដំឡើងឋានន្តរសក្តិមួយថ្នាក់ជូននាយទាហាន នាយទាហានរងមុនពេលដាក់ឱ្យចូលនិវត្តន៍ចំនួន ៥៧២នាក់ក្នុងនោះព្រះរាជក្រឹ ត្យចំនួន ៦២នាក់ អនុក្រឹត្យចំនួន៦៦នាក់ និងប្រកាសចំនួន៤ ៤៤នាក់។
រៀបចំបែបបទស្នើសុំ និងទទួល ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ដាក់អោយយោធិនអាជីពទាំងពីរភេទចូលនិវត្តន៍ចំនួន ៥៧២ នាក់ក្នុងនោះព្រះរាជក្រឹត្យចំនួន ៦២នាក់ អនុក្រឹត្យចំនួន ៦៦ នាក់ និងប្រកាសចំនួន ៤៤៤ នាក់។
ទទួលសំណុំលិខិតយោធិនចូលនិវត្តន៍ពីមជ្ឈមណ្ឌលសកម្ម ភាពកំចាត់មុីនកម្ពុជា (សុីម៉ាក់)ចំនួន ២៩១នាក់ និងពិនិត្យកំ ណត់លក្ខខណ្ឌគិតគោលរបបជូនពួកគាត់ និងបានរៀបចំបែប បទស្នើសុំព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាសដាក់ឱ្យចូលនិវត្តន៍ក្នុងនោះព្រៈរាជក្រឹត្យចំនួន ០៤នាក់ អនុក្រឹត្យចំនួន ០៤នាក់ និងប្រកាសចំនួន ២៨៣នាក់។
បើកផ្តល់ឯកសារសម្រាប់មុខសញ្ញាចូល និងវត្តន៍អោយការិយាល័យទី ១ កងទ័ពជើងគោក និងការិយាល័យសោធននិវត្តន៍ ទី ចាត់ការបុគ្គលិកអគ្គបញ្ជាការដ្ឋាន និងអង្គភាពចំណុះក្រសួង ការពារជាតិសម្រាប់ផែនការឆ្នាំ២០១៩សុបចំនួន ៩.៨៦៨ ច្បា ប់ផងដែរ៕ សុខដុម