ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសលីប៊ីរងការវាយប្រហារ​ស្លាប់​និងរបួសជិត១០នាក់

ចែករំលែក៖

ក្រសួងការបរទេស​លីប៊ី​បានរងនូវការវាយប្រហារ​ដោយគ្រាប់​បែក សម្លាប់មនុស្សយ៉ាងតិច​៣នាក់ និង​៦នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៨ ។

ការវាយប្រហារមួយនេះ មិនទាន់មានក្រុមភេរវករ​​ណាមួយចេញមុខទទួលខុសត្រូវឡើង ។
ផ្សែងខ្មួលខ្មាញ់​​បាញ់ទៅលើអាកាសពីទីតាំង​អគារក្រសួងការបរទេស ។ ទីនោះ មានការវាយប្រហារ​ដោយគ្រាប់បែក មិនមែនតែមួយគ្រាប់នោះទេ ។

ពួកខ្មាន់​កាំភ្លើង២នាក់​ជាអ្នកបាញ់​បើកផ្លូវចូលទៅខាងក្នុងអគារ បន្ទាប់មក បំផ្ទុះគ្រាប់បែកអត្តឃាត​​តែម្តង ។ ខ្មាន់កាំភ្លើងទី៣​ត្រូវកម្លាំងសន្តិសុខបាញ់ប្រហារ ។ នេះបើតាមប្រភពរ៉យទ័រ ។

គេនៅមិនទាន់ដឹងថា តើទាំងនេះ ជាទង្វើរបស់ក្រុមណាមួយឡើយ ខណៈដែលកាលគ្រាកន្លងមក ការវាយប្រហារបែបនេះ មានតែជាស្នាដៃរបស់ក្រុម​រដ្ឋអិស្លាម IS។

ក្រោយអាមេរិក​លុកលុយ​លីប៊ី ផ្តួលរំលំរបបដឹកនាំ​ ហ្គាដាហ៊ី្វ ក្នុងឆ្នាំ២០១១ ប្រទេសនេះ​បានធ្លាក់ក្នុងភក់ជ្រាំនៃអំពើហិង្សា ចលាចល អស្ថិរភាព កកើតឲ្យមានក្រុមឧទ្ទាម ផ្សេងៗវាយប្រហារ និងជួញដូរមនុស្សជាដើម ៕


ចែករំលែក៖