ប៉ូលិសថៃម្នាក់ស្លាប់ និង ៥នាក់រងរបួសនៅក្នុង ហេតុការណ៍វាយប្រហារ ដោយគ្រាប់បែក និងបាញ់ប្រហារនៅក្នុងខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃទី២៥ ខែធ្នូ ។
តាមការលើកឡើងរបស់មន្ត្រីប៉ូលិស ក្នុងតំបន់បានឲ្យដឹងថា គ្រាប់បែកបានផ្ទុះ នៅតំបន់ ទល់មុខទីស្នាក់ការប៉ូលិស ខេត្ត ណារ៉ាធីវ៉ាត ។ បន្ទាប់ពីការបំផ្ទុះគ្រាប់បែក ខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើរថយន្តប៉ូលិស ។ អ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ប៉ូលិសក៏បានរកឃើញ កាំភ្លើង M16 រួមជាមួយ រំសេវផ្ទុះជាង២០គីឡូក្រាមផងដែរ ។
តំបន់ភាគខាងត្បូងប្រទេសថៃ តែងតែកើតឡើងនូវអំពើហិង្សា ការបាញ់ប្រហារបំផ្ទុះគ្រាប់បែកជាបន្តបន្ទាបពីក្រុម ទាមទារផ្តាច់ខ្លួន បង្កើតទៅជាប្រទេសអីស្លាមស្វយ័ត ។ ក្រុមនេះតែងតែវាយប្រហារសំដៅទៅលើកម្លាំងសន្តិសុខថៃ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្នុងខេត្ត យ៉ាឡា ប៉ាតានី ណារ៉ាធីវ៉ាត និង ស៊ុងក្លា ផងដែរ ។
ចាប់តាំងពីឆ្នាំ២០១៤ មកទល់ពេលនេះ រដ្ឋាភិបាលថៃបានសន្យាជំរុញឲ្យមានកិច្ចពិភាក្សាស្វែងរកសន្តិភាព ជាមួយក្រុមទាមទាផ្តាច់ខ្លួន ប៉ុន្តែមកទលពេលនេះ មិនមានភាពរីកចំរើននោះឡើយ ។ សូមបញ្ជាក់ផងដែរថា បណ្តាខេត្តភាគខាងត្បូង ប្រទេសថៃ មានជនជាតិអិស្លាមរស់នៅភាគច្រើន ៕