ព័ត៌មានទាន់ហេតុការណ៍៖

កញ្ញា ទេព បូព្រឹក ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ត្រូវបានគេជះស្រាបៀរដាក់ខ្លួន ធ្វើឲ្យរូបនាងទ្រហ៊ោយំ បង្កការភ្ញាក់ផ្អើលពេញហាង និងសង្គមហ្វេសបុក

ចែករំលែក៖

ភ្នំពេញ ៖ កញ្ញា ទេព បូព្រឹក ដែលជាតារាចម្រៀងដ៏ល្បីល្បាញរបស់អតីតផលិតកម្ម រស្មីហង្សមាស បានស្រែកទ្រហ៊ោយំ និងរៀបរាប់ពីសេចក្តីឈឺចាប់យ៉ាងខ្លាំង ក្រោយពេលកំពុងតែច្រៀងសុខៗ ស្រាប់តែយុវជនម្នាក់ ទំនងជាសាច់ញាតិម្ចាស់ហាង ដែលជាកន្លែងកើតហេតុ បានយកកំប៉ុងស្រាបៀរគប់លើកញ្ញា ធ្វើឲ្យនាងខ្មាស់គេ និងឈឺចាប់យ៉ាងខ្លាំង ។

ហេតុការណ៍ដ៏បង្កការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភោជ្ជនីយដ្ឋានសមុត្រ ក្បែរមន្ទីរពេទ្យកុមារជាតិ នៅតាមបណ្ដោយផ្លូវលេខ១១៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមការរៀបរាប់របស់កញ្ញា ទេព បូព្រឹក ទាំងក្ដីឈឺចាប់បានឲ្យដឹងថា កញ្ញាបានមកភោជ្ជនីយដ្ឋានខាងលើគឺត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត តែពេលកញ្ញាមកដល់ម៉ោង៩ និង៥០នាទី ដោយកញ្ញាត្រូវច្រៀងគឺម៉ោង១០ តែម្ចាស់ហាងខឹងមិននិយាយអី ។ ខណៈ កើតហេតុ ពេលដែលកញ្ញាកំពុងតែច្រៀងស្រាប់តែមានយុវជនម្នាក់ ដោយសង្ស័យជាកូនម្ចាស់ហាង ឬជាសាច់ញាតិម្ចាស់ហាង បានយកកំប៉ុងស្រាបៀរគប់ដាក់រូបនាងតែម្តង និងធ្វើឲ្យកញ្ញាខឹងសម្បារ ព្រមទាំងមានការឈឺចាប់ខ្លាំងបំផុត រួចហើយយុវជន និងបក្ខពួកពេលដែលគប់ហើយក៏បានគេចខ្លួនបាត់ពីហាងអស់ ។

ជាមួយគ្នានោះ លោក DJ ដេវីត ដែលជាគូស្នេហ៍របស់កញ្ញា ទេព បូព្រឹក និងជាតារាចម្រៀង រ៉េប ប្រចាំផលិតកម្មរស្មីហង្សមាស បានប្រាប់អ្នកសារព័ត៌មានថា កញ្ញា ទេព បូព្រឹក មិនដែលមានទំនាស់ជាជនបង្កនោះទេ ហើយលោក DJ ដេវីត បានស្នើសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងស្នើឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយឲ្យឆាប់បំផុត និងតាមសន្តិវិធី ហើយចំពោះករណីដ៏ភ្ញាក់ផ្អើលខាងលើនេះ ភាគីបង្កបានគេចខ្លួនបាត់ស្រមោល ដោយមិនអាចដោះស្រាយគ្នានៅកន្លែងកើតហេតុបាននោះទេ ។ បន្ទាប់មក កញ្ញា ទេព បូព្រឹក ត្រូវបានលោក DJ ដេវីត យករថយន្តស៊េរីទំនើបមកដឹកចេញពីកន្លែងហេតុផងដែរ៕ ភារ៉ា ដង្កោ


ចែករំលែក៖