ក្មេងប្រុសអាយុ៨ឆ្នាំ ជនជាតិ Guatemalan ម្នាក់ទៀតបានស្លាប់នៅមន្ទីរឃុំឃាំងជនភៀសខ្លួនស្ថិតនៅតាមព្រំដែនអាមេរិក ម៉ិចស៊ីកូ ។
សេចក្តីប្រកាសព័ត៌មានកាលពីល្ងាចថ្ងៃអង្គារ ថា កុមាររងគ្រោះ មានសញ្ញាឈឺធ្ងន់ គ្រុនក្តៅ ផ្តាសាយ ហើយត្រូវបានឪពុករបស់គេ និងប៉ូលិសបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយនៅល្ងាចថ្ងៃទី២៤ ខែធ្នូ ក្មេងរងគ្រោះបានក្អួត ចង្អោរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យម្តងទៀត ជាទីដែលក្មេងរងគ្រោះបាត់បង់ជីវិតនៅថ្ងៃបន្ទាប់មក ។
ប៉ូលិសការពារព្រំដែនអាមេរិកថា មូលហេតុកុមារខាងលើស្លាប់ នៅមិនទាន់ដឹងទេ ។
សូមបញ្ជាក់ថា នេះជាក្មេងដែលជាជនភៀសខ្លួនទីពីរហើយ បានស្លាប់ ដោយសារការឃុំឃាំងពីសំណាក់ប៉ូលិសការពារព្រំដែនអាមេរិក ។ កាលពីថ្ងៃទី៨ ខែធ្នូ ក្មេងស្រី ជនជាតិ Guatemalan ម្នាក់ដែរបានស្លាប់ ដោយសារការឃុំខ្លួន នាំឲ្យគេខ្វះជាតិទឹក មានជំងឺផ្តាសាយធំ ។ ការស្លាប់របស់កុមារីម្នាក់នេះ បាននាំឲ្យមានរិះគន់ដល់ប៉ូលិសអ្នកអនុវត្តច្បាប់អន្តោប្រវេសន៍ ក្រោមរដ្ឋបាលដឹកនាំលោកដូណាល់ ត្រាំថា «ឃោរឃៅ និងអមនុស្សធម៌»៕