ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាហោចអាធម័ នៅគ្រាដែលគេឃើញគាត់យករណាយន្តទៅអារកាត់ដើមឈើ ១ដើមធំ ប៉ុន្តែជាអកុសលក៍បានភ្លៀត់ស្នៀតរមៀលសង្កត់ខ្លួនឯងទៅវិញ។
ហេតុការណ៍ដ៍កម្រខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១៥ និង៤៥នាទី រសៀលថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភ្នំក្រឡឹង ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា បុរសរងគ្រោះ(ស្លាប់)ឈ្មោះ កឹម សយ ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំរាជ្ជានគោល ស្រុក.ខេត្តស្ទឹងត្រែង បច្ចុប្បន្ន មកស្នាក់នៅរកសុីអារច្រៀកឈើ ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯកបន្តទៀតថា ហេតុហេតុជនរងគ្រោះបានយករណាយន្តទៅអារដើមឈើ ១ដើមធំ ជាអកុសលនៅពេលដើមឈើនោះដាច់ ក៏បានរមៀលសង្កត់ស្លាប់យ៉ាងអាណោចអាធ័មបែបនេះ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងធ្វើកំណត់ហេតុប្រគ់់សាកសពជូនគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
គួររំលឹកថា៖ ករណីនេះកើតមានច្រើនកន្លងមកហើយនៅខេត្តពោធិ៍សាត់៕ ប៉ឹម ពិន