ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ប្រកាសលោក ចាន់ រិទ្ធី ជាប្រធាន មន្ទីរកសិកម្ម លោកសៀង បូរិន ត្រូវផ្ទេទៅកាន់អង្គភាពថ្មី

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាស លោក ចាន់ រិទ្ធី ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញជំនួន លោកសៀង បូរិន ត្រូវបានផ្ទេភារកិច្ចទៅកាន់អង្គភាពថ្មី ។

ពិធីនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃព្រហស្បតិ៏ ៥រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួម ជាអធិបតីភាពពីលោក នួន ផារត្ន័ អភិបាល រងរាជធានីភ្នំពេញ និងលោកនុត ចាន់សុខា រដ្ឋលេខាធិកាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។

លោក នុត ចាន់សុខា បានបញ្ជាក់ថា៖ ការប្រកាសចូលកាន់តំណែង ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ នៅពេលនេះត្រូវ ពង្រឹងភាពជាអ្នកដឹកនាំ ត្រូវខិតខំឲ្យអស់ពីកម្លាំងចិត្ត ជួយលើវិស័យកសិកម្ម ការប្រកបអាជីវកម្ម កសិកម្ម របស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ប្រសិទ្ធភាព និងប្រសិទ្ធផល ។ ត្រូវបន្ដខិតខំប្រឹងប្រែង បម្រើប្រជាពលរដ្ឋ ឲ្យអស់ពីសមត្ថភាព និងលទ្ធភាព ដែលថ្នាក់លើប្រគល់ជូន ។

ក្នុងឱកាសនោះដែរ លោក នួន ផារ័ត្ន បានបញ្ជាក់ថា៖ ការតែងតាំង និង ផ្លាស់ប្តូរតំណែងមន្រ្តីរាជការ ជាដំណើរធម្មតារបស់មន្រ្តីរាជការស៊ីវិល ក្នុងមុខងារសាធារណៈ។ ដូច្នេះ ការផ្លាស់ប្ដូរនេះ គឺដើម្បីពង្រឹង ប្រសិទ្ធភាពការងារ បន្ថែមទៀត ត្រូវបង្កើនការយក ចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារ ជាពិសេស ត្រូវចេះស្វែងយល់ និងបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងតួនាទី ភារកិច្ចរបស់ខ្លួន ដែលថ្នាក់លើកប្រគល់ជូន ។ អស់លោក ត្រូវចាំ ដែលសម្ដេចអគ្គ មហាសេនាបតីតេជោ ធ្លាប់បានរំលឹកជារើយៗថា៖ ធ្វើមន្ដ្រីត្រូវដាក់ខ្លួន ជាខ្ញុំបម្រើរាស្រ្ដ កុំយកខ្លួនធ្វើជាចៅហ្វាយរាស្ដ្រ នោះការងារ អស់លោក និងទទួលបានការគាំទ្រ និងជោគជ័យមិនាខាន ពិសេស មុខតំណែងអស់លោក និងរក្សាបានរហូត ៕ សំរិត


ចែករំលែក៖