ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ាក់ចង់បង្កើនតួនាទីធំជាងនេះនៅក្នុងប្រទេសស៊ីរី​ ក្រោយអាមេរិកដកទាហានចេញ

ចែករំលែក៖

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក​ Adel Abdul Madhi ​បានប្រកាសឲ្យដឹងថា មន្ត្រីសន្តិសុខ ជាន់ខ្ពស់ របស់អ៊ីរ៉ាក់បានពិភាក្សាជាមួយប្រធានាធិបតី​​ស៊ីរី លោក​ Bashar Al Assad នៅទីក្រុង Damascus ​ដោយបានស្នើឲ្យអ៊ីរ៉ាក់ដើរតួនាទីធំជាងនេះនៅក្នុងសង្គ្រាមវាយប្រហារ ក្រុមភេរវកម្ម ក្រោយអាមេរិកដកទាហានចេញ។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា នេះជាបញ្ហាស្មុគស្មាញបំផុត ពេលប្រធានាធិបតីអាមេរិកដូណាលត្រាំ​ប្រកាសដកទាហានទាំងអស់ចេញពីស៊ីរី ។ លោក Mahdi ​បានបញ្ជាក់ទៀតថា​ រាល់បញ្ហាអាក្រក់ទាំងឡាយដែល បានកើតឡើងនៅក្នុងប្រទេសស៊ីរី​ គឺជះឥទ្ធិពលដល់ប្រទេសអ៊ីរ៉ាក់ ដោយសារតែប្រទេសទាំងពីរ​មានបន្ទាត់ព្រំដែនរួម ដល់ទៅ ៦០០គីឡូម៉ែត្រ ជាតំបន់ដែល ក្រុម​ IS ​នៅបន្តធ្វើសកម្មភាព ។

លោក នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានបន្តទៀតថា អ៊ីរ៉ាក់ចងដើរតួនាទីសំខាន់ជាងនេះ នៅលើទឹកដីស៊ីរី ក្រៅពីវាយប្រហារតាមដែនអាកាសពីប្រទេសអ៊ីរ៉ាក់ ។

អាចនិយាយបានថា កម្លាំងទាហានអ៊ីរ៉ាក់ បាន បង្កើនសកម្មភាពវាយប្រហារនៅលើទឹកដីស៊ីរី​។​ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានលើកឡើងថា ខ្មាន់កាំភ្លើងក្រុមភេរវកម្មនៅតែបន្ត​ ធ្វើសកម្មភាបនៅលើទឹកដីស៊ីរី ដូច្នេះសកម្មភាពរបស់អ៊ីរ៉ាក់គឺជារឿងដ៏ល្អដើម្បីកម្ចាត់ក្រុមភេរវកម្ម ៕

 


ចែករំលែក៖