ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កការភ្ញាក់ផ្អើល ខណៈដែលបុរសម្នាក់ បើករថយន្ដម៉ាកឡង់គ្រីស័រ តាមផ្លូវសុខៗ ស្រាប់តែរថយន្តដាច់កង់មុខខាងស្ដាំ បណ្ដាលឲ្យរេចង្កូតបុកទម្លុះរបងថ្មហាងយីហោ ភូមិផ្លាហ្សា បាក់អស់២ផ្ទាំង តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃអាទិត្យ ៨រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចរបង ភូមិផ្លាហ្សា សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្ដមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2E-6598 ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានដាច់កង់មុខខាងស្ដាំ ក៏រេចង្កូតទៅបុកទំលុះរបងហាងយីហោ ភូមិផ្លាហ្សា បណ្ដាលឲ្យបាក់របងថ្មអស់២ផ្ទាំង រីឯរថយន្តខ្ទេចមួយចំហៀងខាងស្ដាំទៅមុខលែងរួច ។
ក្រោយកើតហេតុខាងម្ចាស់រថយន្ដបង្ក បានសម្របសម្រួលគ្នាជាមួយភាគីម្ចាស់ហាង ដោយព្រមសាកសងរបងដែលខូចខាតខាងលើឡើងវិញ រឺឯរថយន្ដយកទៅជួសជុលខ្លួនឯង ដើម្បីបញ្ចប់រឿង ៕អារុណរះ