ឆ្នាំ២០១៨បានកន្លងមកផុតទៅ ដោយបន្សល់នូវទុក្ខក្រៀមក្រំជាច្រើន បង្កឡើងដោយអំពើហិង្សា សង្គ្រាមស៊ីវិល គ្រោះធម្មជាតិ ធ្វើឲ្យត្រូវបែកបាក់គ្រួសារ សាចញាតិ ។ ការស្វាគមន៍ឆ្នាំថ្មី២០១៩នេះ ពលរដ្ឋជុំវិញពិភពលោក សង្ឃឹមថា នឹងទទួលបានសុខ សុភមង្គល និង សន្តិភាព ស្ថេរភាពពេញលេញ នៅលើពិភពលោកនេះ ។
នៅវេលាម៉ោង00:00នាទី ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ពលរដ្ឋនៅជុំវិញពិភពលោក បានស្វាគមន៍ឆ្នាំថ្មីដោយភាពសប្បាយរីករាយបំផុត និងសង្ឃឹមថា ឆ្នាំ២០១៩នេះ ជាឆ្នាំនៃសុខសន្តិភាព នៅលើពិភពលោក ។ បណ្តាទីក្រុងធំនៅជុំវិញពិភពលោក មានការបាញ់កាំជ្រួចផ្កាភ្លើងអបអរសាទរ យ៉ាងអធិកអធម និងស្រស់ស្អាតបំផុត ។
អូស្ត្រាលីបានក្លាយទៅជាប្រទេស ដែលបាញ់កាំជ្រួចច្រើនជាងគេបំផុត នៅទីក្រុង ស៊ីដនី មានការបាញ់កាំជ្រួចផ្កាភ្លើង អូសបន្លាយដល់ទៅ១២នាទី ដោយបានប្រើប្រាស់កំាជ្រួច ផ្កាភ្លើងដល់ទៅជិត៩តោន ។
ចំណែកនៅទីក្រុង ម៉ែលប៊ន បានប្រើប្រាស់កាំជ្រួចដល់ទៅ១៤តោន ដោយបាញ់ពីលើអាគារ ខ្ពស់នៅទីក្រុង ។
ខាងក្រោមនេះ ជារូបភាពនៃទិដ្ឋភាពស្វាគមន៍ឆ្នាំថ្មី២០១៩៖