ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់​និងរបួស​៥នាក់​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មនុស្សម្នាក់ស្លាប់និង៤នាក់ទៀតរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ។

ប្រភពពីសមត្ថកិច្ចស្រុកព្រៃនប់បានឲ្យដឹងថា កាលពីម៉ោង០២.២០នាទី រំលងអធ្រាត្រឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើដងផ្លូវជាតិលេខ៣(វាលរេញ-កំពត) ចន្លោះគីឡូម៉ែត្រ១៩៥.១៩៦ ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាកទិសដៅពីកំពត មកវាលរេញ មកដល់ចំណុចកើតហេតុខាងលើបានបុកពីក្រោយ ម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កំពត ១A ០១៨៥ (មានគ្នាចំនួន០៣នាក់) និង ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ ១F ០០៨២ (មានគ្នាចំនួន ០២ នាក់) ។

គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់ មនុស្សម្នាក់(ប្រុស) និងរងរបួសធ្ងន់ចំនួន០៤នាក់(ប្រុសទាំងអស់) ។

ក្រោយកើតហេតុ ភាគីខាងរថយន្តបានបើករត់គេចទៅមុខបាត់។ ភ្លាមៗ សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយ ហើយករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែម ៕ ឆ្លាម សមុទ្រ


ចែករំលែក៖