ភ្នំពេញ៖ កម្លាំងនគរបាលបានបន្តតាមចាប់បក្ខពួកចំនួន៤នាក់ទៀត ដែលជាមុខសញ្ញាឆក់យ៉ាងសកម្ម កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទីតាំងណេតមួយកន្លែងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីនគរបាលចាប់បានជនសង្ស័យចំនួន៤នាក់កាលពីម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករាឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិក្បាលរំដី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ម្ចាស់ផ្ទះសំណាក់រី សុខុម ហើយព្យាយាមគេចខ្លួនទៅសំងំដេកក្នុងផ្ទះសំណាក់ “ឋានសួគ៌” ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ធ្វើដូចគេមិនដឹង ត្រូវបានម្ចាស់មកតាមប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ ទៅឃាត់ខ្លួន នៅក្នុងផ្ទះសំណាក់ឋានសួគ៌ ប្រគល់មកឲ្យម្ចាស់ករណីនគរបាលប៉ុស្ដិ៍កាកាបទី២ចាត់ការបន្ត។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉េង សេរីរ័ត្ន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ ម្ចាស់ ផ្ទះសំណាក់ “រី សុខុម” ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ រីឯទូរស័ព្ទ ដែលជនសង្ស័យឆក់យកបាន ម៉ាក I phone 8 plush ពណ៌ស តម្លៃ៩០០ដុល្លារ។
ចំណែកជនសង្ស័យទាំង៤នាក់ ទី១-ឈ្មោះ បុល សុខជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកស្អាង ខេត្តកណ្តាល។ ទី២-ឈ្មោះ ស្រេន ស្រេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ប៉ះកង់ ស្នាក់នៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ទី៣-ឈ្មោះ ថន មករា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម មានស្រុកកំណើតភូមិព្រែកតាសេក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ ទី៤-ឈ្មោះ សម្បត្តិ បូរិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានបន្ត ថា ខណៈដែលកម្លាំងជំនាញកំពុងសាកសួរ លើជនសង្ស័យសរាប់តែទូរស័ព្ទរបស់ក្រុមជនសង្ស័យដែលដកហូតបាននោះ មួយគ្រឿងម៉ាក សាំសុង បានរោទ៍ លុះសមត្ថកិច្ចចុចលើកទទួល ទើបដឹងថា ជាម្ចាស់ទូរស័ព្ទ ក្រុមជនសង្ស័យទាំងនេះឆក់យកបានដែរ។
ក្រុមជនសង្ស័យមួយក្រុមខាងលើនេះ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ២ករណីផ្សេងគ្នា មួយគ្រឿងយកបាន ម៉ាកសាំសុង និងមួយគ្រឿងទៀត ម៉ាក I phone ។ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យរួម និងវត្ថុតាងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បន្តតាមនីតិវិធី
ក្រោយពីឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួចទើបកម្លាំងជំនាញធ្វើការសាកសួទើបដឹងថានៅមានប័ក្ខពួកផ្សេងទៀត។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយមកទើបកម្លាំងចុះតាមចាប់ជនសង្ស័យដែលនៅសេសសល់រហូតម៉ោង១រសៀលថ្ងៃខែដដែលទើបកម្លាំងនគបាលចុះឃាត់បានជនសង្ស័យចំនួន៤នាក់ថែមទៀតនិងម៉ូតូ២គ្រឿង។
ជនសង្ស័យដែលឃាត់បានទី១ឈ្មោះសំម៉ាប់ ភេទប្រុសអាយុ២១ ឆ្នាំ មុខរបរកម្មសំណង់ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី មានស្រុកកំណើតនៅខេត្តកណ្តាល ទី២ឈ្មោះ អានមេសា ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ទី៣ឈ្មោះគិមណាវុន ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ ទី៤ឈ្មោះ កែវសុខវណ្ណះ ហៅប៉ាវ ភេទប្រុសអាយុ១៩ឆ្នាំ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិចចបានបន្តទៀតថាលុះមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី១ខែមករាឆ្នាំ២០១៩ កម្លាំងបានបន្តតាមចាប់ប័ក្ខពួកម្នាក់ទៀត ឈ្មោះអាខ្លី ភេទប្រុសអាយុ២០ឆ្នាំ នៅចំណុចបន្ទប់ជួលភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕សុខាសែនជ័យ